តើទុនបម្រុងអន្តរជាតិរបស់មហាយក្សចិន មានចំនួនប៉ុន្មានទ្រីលានដុល្លារ គិតត្រឹមខែកញ្ញាឆ្នាំនេះ?

តែម សុខុម

សៀងហៃៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ទុនបម្រុងអន្តរជាតិរបស់ប្រទេសចិន បានធ្លាក់ចុះច្រើនជាងការរំពឹងទុកក្នុងខែកញ្ញា ខណៈប្រាក់ដុល្លារអាមេរិក បានឡើងថ្លៃធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។

ទុនបម្រុងអន្តរជាតិរបស់ប្រទេសចិន ដែលជាទុនបម្រុងអន្តរជាតិដ៏ធំបំផុតក្នុងពិភពលោកបានធ្លាក់ចុះ៤៥ពាន់លានដុល្លារ មកនៅត្រឹម៣,១១៥ទ្រីលានដុល្លារ កាលពីខែមុនបើធៀបនឹង៣,១៣ទ្រីលានដុល្លារ ដែលក្រុមអ្នកវិភាគគូសបញ្ជាក់នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ពី៣,១៦ទ្រីលានដុល្លារ ក្នុងខែសីហា។

ប្រាក់យ័ន របស់ប្រទេសចិន បានធ្លាក់ថ្លៃ០,៥%បើធៀបនឹងប្រាក់ដុល្លារ ក្នុងខែកញ្ញា ខណៈប្រាក់ដុល្លារអាមេរិក បានហក់ឡើងថ្លៃ០,២%បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀតក្នុងខែកន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិន បានកាន់កាប់មាសចំនួន៧០,៤៦លានអោន (Ounce) គិតត្រឹមដំណាច់ខែកញ្ញា ដោយកើនឡើងពី៦៩,៦២លានអោន នៅត្រឹមដំណាច់ខែសីហា។

តម្លៃនៃទុនបម្រុងជាមាសរបស់ប្រទេសចិន បានធ្លាក់ចុះមកត្រឹម១៣១,៧៩ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែកញ្ញា ពី១៣៥,២២ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែសីហា៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here