ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈតម្លៃប្រេងធ្លាក់ចុះ

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលរបាយការណ៍អត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយអំពីផ្លូវគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកធំបំផុតរបស់ក្រុមហ៊ុន MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើង០,៨ភាគរយ ខណៈផ្សារហ៊ុន Nikkei របស់ទីក្រុងតូក្យូបានស្ថិតនៅទ្រឹង។

យោងតាមអ្នកសេដ្ឋកិច្ចដែលត្រូវបានស្ទង់មតិដោយសារពត៌មាន Reuters រំពឹងថា ការងាររបស់សហរដ្ឋអាមេរិកចំនួន១៧០.០០០ ត្រូវបានបង្កើតឡើងបន្ថែមកាលពីខែមុន ហើយពួកគេរំពឹងថា អត្រាគ្មានការងារធ្វើនៅអាមេរិកបានធ្លាក់ចុះដល់៣,៧ភាគរយ។

ផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានស្ថិតនៅត្រឹម៤,៧២ភាគរយ ខណៈតម្លៃហាងឆេងមាស ស្ថិតនៅទ្រឹង បន្ទាប់ពីខាតបង់អស់រយៈពេល៩ថ្ងៃជាប់ៗគ្នា ដែលជំរុញដោយការកើនឡើងនៃផលប័ត្រសញ្ញាប័ណ្ណ សកល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក ដែលបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១១ខែ គឺ១០៧,៣៤ពិន្ទុកាលពីដើមសប្តាហ៍នេះ បានធ្លាក់មកនៅត្រឹម១០៦,៣៧ពិន្ទុវិញ ប៉ុន្តែវានៅតែស្ថិតលើផ្លូវឆ្ពោះទៅរកការហក់ឡើងថ្លៃចំនួន១២សប្តាហ៍ជាប់ៗគ្នា។

ជាមួយគ្នានេះ ការធ្លាក់ចុះនៃតម្លៃប្រេងក៏បានផ្តល់ភាពធូរស្រាលខ្លះដល់ទីផ្សារផងដែរ ដោយតម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះមកនៅត្រឹម៨៤,៥០ដុល្លារក្នុងមួយបារ៉ែល ពោលគឺចុះថោកខ្លាំងបើធៀបនឹងតម្លៃកាលពីសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here