រដ្ឋាភិបាលជប៉ុនគ្រោងពង្រីកប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិកដើម្បីសម្រួលនីតិវិធីក្នុងការដាក់ពាក្យស្នើសុំ

ដោយ: គង់ លាងហួរ

តូក្យូ: រដ្ឋាភិបាលជប៉ុន គ្រោងពង្រីកប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិករបស់ខ្លួន ដើម្បីសម្រួលនីតិវិធី ក្នុងការដាក់ពាក្យស្នើសុំរបស់ភ្ញៀវទេសចរបរទេស ស្របពេលវិស័យទេសចរណ៍ កំពុងស្ទុះងើបឡើងវិញ។នេះបើយោងតាមក្រុមមន្ត្រីរដ្ឋាភិបាល។

ក្រសួងការបរទេស បានចាប់ផ្តើមសេវាកម្មទិដ្ឋាការ អនឡាញកាលពីខែមីនា នៅក្នុងប្រទេស និងតំបន់ចំនួន១២ ដោយប្រទេសចិនបានបញ្ចូល ទៅក្នុងប្រព័ន្ធនេះនៅក្នុងខែមិថុនា។ ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិកអាចអនុញ្ញាតឱ្យបេក្ខជន ដែលមានសិទ្ធិអាចទទួលបានទិដ្ឋាការស្នាក់នៅរយៈពេលខ្លី ដោយមិនចាំបាច់ទៅស្ថានទូត ឬស្ថានកុងស៊ុលជប៉ុនក្នុងស្រុករបស់ពួកគេឡើយ។

បណ្តាប្រទេស និងតំបន់ចំនួន១២ រួមមាន ប្រេស៊ីល អង់គ្លេស កាណាដា កម្ពុជា ចិន ម៉ុងហ្គោលី អារ៉ាប៊ីសាអូឌីត សិង្ហបុរី អាហ្វ្រិកខាងត្បូង តៃវ៉ាន់ អារ៉ាប់រួម និងសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រី​ម្នាក់មក​ពី​នាយកដ្ឋាន​កិច្ចការ​បរទេស នៃក្រសួងការបរទេ សជប៉ុនលើកឡើងថា “អត្រាអ្នកដាក់ពាក្យសុំទិដ្ឋាការតាមអ៊ីនធឺណិតកំពុងកើនឡើង ដោយសារប្រព័ន្ធនេះអនុញ្ញាត ឱ្យមានការចេញឯកសារដោយរលូន ហើយវាអាចរួមចំណែក ដល់ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុក”។

បច្ចុប្បន្ន ក្រសួងការបរទេសកំពុងវាយតម្លៃថា តើត្រូវធ្វើឱ្យគម្រោងនេះ មាននៅក្នុងបណ្តាប្រទេសជាច្រើនផ្សេងទៀតដែរឬទេ។ កុំព្យូទ័រភាវូបនីយកម្ម សម្រាប់ប្រព័ន្ធទិដ្ឋាការបានបង្កើនល្បឿននៃដំណើរការ និងកាត់បន្ថយបន្ទុកការងាររបស់បុគ្គលិក។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលម្នាក់ផ្សេងទៀត។

មន្ត្រីរដ្ឋាភិបាលរូបនោះបន្តថា “ចំនួនភ្ញៀវទេសចរក្នុងប្រទេសកំពុងមាននិន្នាការកើនឡើង ដែលមានន័យថា ពេលខ្លះយើងអាចមិនអាចឆ្លើយតបជាមួយកម្លាំង ពលកម្មបច្ចុប្បន្នបានទេ។  ខ្ញុំ​សង្ឃឹម​ថា​ យើង​អាច​ឈាន​ទៅ​មុខ​បន្ថែម​ទៀត ​ជាមួយ​នឹង​ការ​នាំ​មកនូវប្រព័ន្ធ​តាម​អ៊ីនធឺណិត”។

នៅក្រោមគ្រោងការណ៍នេះ អ្នកដាក់ពាក្យមកពីបណ្តាប្រទេស និងតំបន់ ដែលទទួលបានសិទ្ធិអនុញ្ញាតទាំងអស់ លើកលែងតែប្រទេសចិនអាចបង់ថ្លៃទិដ្ឋាការដោយប្រើកាតឥណទាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here