កម្ពុជារៀបចំសិក្ខាសាលាលើការអនុវត្តផែនការមេតភ្ជាប់អាស៊ាន

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកឡេង ធនយុទ្ធា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលថ្នាក់ជាតិ (National Coordinator) បានដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្រ្តីបង្គោលពាក់ព័ន្ធ ចូលរួមកម្មវិធីសិក្ខាសាលាលើកទី២ ស្ដីពីការអនុវត្ត ផែនការមេតភ្ជាប់អាស៊ាន MPAC (MASTER PLAN ON ASEAN CONNECTIVITY) 2025។

សិក្ខាសាលានេះមានការចូលរួមផ្ទាល់ ពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ មន្ត្រីបង្គោលថ្នាក់ជាតិ អង្គភាពដឹកនាំអនុវត្ត (LIBs) និងអង្គភាពអាស៊ានតាមវិស័យពាក់ព័ន្ធ (ASEAN Sectoral Bodies) មកពីបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណង (១) ពិនិត្យវឌ្ឍភាពការងារប្រចាំឆ្នាំ ក្នុងការអនុវត្តផែនការមេ MPAC 2025 ពិនិត្យបញ្ហាប្រឈម និងជំហានបន្ទាប់ (២) ពិនិត្យ និងពិភាក្សាគំនិតផ្តួចផ្តើមថ្មី ដើម្បីជំរុញការអនុវត្តផែនការមេ MPAC 2025 និងត្រៀមរៀបចំរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ដោយពិភាក្សា និងលើកសំណើរ អំពីមធ្យោបាយដែលអាស៊ាន អាចកៀរគរការគាំទ្រក្នុងការជំរុញការអនុវត្ត និងតាមដានគំនិតផ្តួចផ្តើម MPAC 2025 និង (៣) ផ្សារភ្ជាប់ជាមួយដៃគូសន្ទនា (Dialogue Partners) និងដៃគូខាងក្រៅផ្សេងទៀត (Other External Partners) ដើម្បីពង្រឹងភាពជាដៃគូដែលមានស្រាប់ និងបង្កើតភាពជាដៃគូថ្មី របស់អាស៊ានក្នុងបរិយាកាសប្រកបដោយប្រសិទ្ធភាព។លោករដ្ឋលេខាធិការ បានធ្វើបទបង្ហាញអំពីយន្តការ របស់ប្រទេ​សកម្ពុជា ក្នុងការអនុវត្តផែនការមេMPAC 2025, បញ្ហាប្រឈម ដំណោះស្រាយ និងអនុសាសន៍នានា ដើម្បីកែលម្អក្នុងការអនុវត្តផែនការមេ MPAC 2025 ឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុកនៅក្នុងផែនការសកម្មភាព ដែលមានចែងនៅក្នុងផែនការមេ MPAC 2025៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here