ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលតម្លៃប្រេងកើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារការធ្លាក់ចុះនៃតម្លៃប្រេង និងផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិក បន្ទាប់ពីធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល១១ខែកាលពីថ្ងៃពុធ ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បានងើបឡើង០,៦% ខណៈផ្សារហ៊ុនជប៉ុន Nikkei (.N225)បានងើបឡើង១,២%។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង (.HSI) បានងើបឡើងថ្លៃ០,៣ភាគរយ។ ចំណែក ការជួញដូរផ្សារហ៊ុននៅតំបន់ចិនដីគោកនៅតែបន្តផ្អាក សម្រាប់ថ្ងៃឈប់សម្រាកសប្តាហ៍មាស។

ផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ឆ្នាំ មកនៅត្រឹម៤,៧១៦%នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃចុះ០,១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប័ត្ររតនាគារ និងប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតកាលពីពេលថ្មីៗនេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិកផ្តល់សញ្ញាថា គោលនយោបាយរឹតបន្តឹងរូបិយវត្ថុអាចនឹងបន្តអូសបន្លាយក្នុងរយៈពេលយូរ។

ឥឡូវនេះ អ្នកវិនិយោគ និងពាណិជ្ជករកំពុងរង់ចាំអ៊ុតមើលរបាយការណ៍អត្រាអ្នកមានការងារធ្វើក្រៅពីវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រស្អែកនេះ។

តម្លៃ ប្រេង បាន ងើបឡើងវិញនៅថ្ងៃ ព្រហស្បតិ៍នេះ បន្ទាប់ ពី បាន ធ្លាក់ ចុះជាង៥ដុល្លារកាលពីថ្ងៃពុធ។ តម្លៃប្រេងឆៅ Brent futures បានងើបឡើង០,៣% ដល់៨៦,១០ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានងើបឡើង០,៣%ដល់៨៤,៤៥ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here