តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រហស្បតិ៍នេះ ដោយសារផលប័ត្ររតនាគារ និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃ នៅមុនពេលចេញផ្សាយទិន្នន័យ អត្រា អ្នកមាន ការងារ ធ្វើក្រៅពី វិស័យ កសិកម្ម ឬ Non-Farm Payrolls របស់ សហរដ្ឋអាមេរិក។

តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់១៨២៣,៧៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0051 GMT។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,២% ដល់១៨៣៨,២០ដុល្លារក្នុងមួយអោន។

ផលប័ត្រសញ្ញាប័ណ្ណរយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ឆ្នាំ ហើយប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃចុះ០,១ភាគរយ។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍មកថា ការកាន់កាប់មាសរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ០,៥% មកនៅត្រឹម៨៦៩,៣១តោនកាលពីថ្ងៃពុធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោហៈធាតុប្រាក់ Spot silver បានងើបឡើងថ្លៃ០,៥% ដល់២១,០៧ដុល្លារក្នុងមួយអោន។ ផ្លាទីនបានងើបឡើងថ្លៃ០,១% ដល់៨៦៧,២០ដុល្លារក្នុងមួយអោន បន្ទាប់ពីបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល១ឆ្នាំកាលពីថ្ងៃពុធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here