ផ្លូវជាតិលេខ៦ បាននិងកំពុងទាក់ទាញខ្លាំងលំនៅឋានតម្លៃខ្ពស់

ដោយ៖ លក្ខិណា

ភ្នំពេញ៖ សក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានតម្លៃខ្ពស់នៅខាងផ្លូវជាតិ៦អា នាពេលនេះហាក់កំពុងសន្ទុះ កើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងនៅតំបន់ផ្លូវជាតិលេខ៦ មានគម្រោងអភិវឌ្ឍន៍លំនៅឋានធំៗទៅបោះទីតាំងទីនោះផងដែរ។

នៅតាមបណ្ដោយផ្លូវនេះ គេសង្កេតឃើញថា លំនៅឋានតម្លៃកន្លះលានដុល្លារជាច្រើន បានចាប់ផ្ដើមបើកគម្រោងលក់ទៅកាន់អតិថិជន ហើយគម្រោងលំនៅឋានខ្លះទៀតក៏បាន និងកំពុងសាងសង់ជាបន្តបន្ទាប់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកជំនាញអចលនទ្រព្យកម្ពុជា បានលើកឡើងថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីនោះ នឹងទាក់ទាញការវិនិយោគកាន់តែខ្លាំង។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា អ្នកអភិវឌ្ឍន៍ មុននឹងចាប់ផ្ដើមគម្រោងអ្វីមួយ គេមើលទៅគម្រោងអភិវឌ្ឍន៍របស់រដ្ឋផងដែរ បើសិនជាតំបន់នោះ មានការសាងសង់គម្រោងរបស់រដ្ឋ ដូចជាស្ពាន ផ្លូវ និងគម្រោងផ្សេងទៀត នោះអ្នកវិនិយោគនឹងទៅរកតំបន់ដើម្បីធ្វើការវិនិយោគដែរ។

ងាកទៅតំបន់ផ្លូវជាង៦អា វាមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានទេ ហើយវាមានផ្លូវស្អាតៗ មានស្ពានឆ្លងកាត់ទន្លេក៏ច្រើន និងកំពុងសាងសង់បន្ថែមទៀត ដូច្នេះការធ្វើដំណើរទៅកាន់តំបន់នោះ នឹងលែងកកស្ទះ ក្រោយពេលសំណង់ស្ពានទាំងនោះរួចរាល់។

បើយោងតាមអ្នកតំណាងបុរីលំនៅឋានតម្លៃរាប់សិបម៉ឺនដុល្លារមួយ ( The Flora ) បាននិយាយថា កត្តា ដែលម្ចាស់បុរីអភិវឌ្ឍន៍លំនៅឋានប្រភេទប្រណីតនៅតំបន់ផ្លូវជាតិលេខ៦ នេះដោយសារតែតំបន់នេះ ពោរពេញទៅដោយសក្ដានុពលខ្ពស់ ជាក់ស្ដែងសំណង់អគាររដ្ឋមួយចំនួន កំពុងបង្វែមកកាន់តំបន់ជ្រោយចង្វារ ផ្លូវជាតិលេខ៦។ ម្យ៉ាងទៀតសំណង់ប្រវត្តិសាស្ត្រ វិមានឈ្នះៗ ក៏ស្ថិតនៅក្បែរតំបន់នោះ ពហុកីឡដ្ឋានក៏នៅក្បែរនោះដែរ។

ក្រៅពីបុរី The Flora គេឃើញមានសំណង់បុរីធំៗមួយចំនួនទៀតនៅតំបន់ផ្លូវជាតិលេខ៦អា ដូចជាបុរីប៉េងហួត បុរីអ័រគីដេវីឡា មេគង្គរ៉ូយ៉ាល់ ដែលជាសំណង់ល្បីៗមានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here