ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ស្របពេលតម្លៃប្រេងធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃបន្តិចនៅថ្ងៃសុក្រនេះ ប៉ុន្តែវាកំពុងស្ថិតលើផ្លូវឆ្ពោះទៅរកការជួញដូរដ៏អាក្រក់បំផុតប្រចាំត្រីមាស ដោយសារការព្រួយបារម្ភអំពីការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS)បានងើបឡើង០,៥៩% ប៉ុន្តែវាស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកម្រិតទាបបំផុត ក្នុងរយៈពេល១០ខែ ដែលបានឈានដល់កាលពីថ្ងៃព្រហស្បតិ៍នោះទេ។

សន្ទស្សន៍ផ្សារហ៊ុន Nikkei (.N225) របស់ជប៉ុនបានធ្លាក់ថ្លៃ០,១០% ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់អូស្ត្រាលីបានងើបឡើង០,២១%។ សន្ទស្សន៍ផ្សារហ៊ុន Hang Seng (.HSI) របស់ទីក្រុងហុងកុងបានងើបឡើង០,៦៤%។ ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់ចិនដីគោកត្រូវបានបិទផ្អាកសម្រាប់ ថ្ងៃ ឈប់ សម្រាក។

គ្រប់ខ្សែចក្ខុនឹងងាកទៅផ្តោតលើវិស័យអចលនទ្រព្យរបស់ប្រទេសចិន បន្ទាប់ពីក្រុមហ៊ុន China Evergrande Groupបានរាយការណ៍ថា ស្ថាបនិករបស់ក្រុមហ៊ុន គឺលោកHui Ka-Yan កំពុងត្រូវបានស៊ើបអង្កេតដោយប៉ូលីសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប័ត្រនៅលើប័ណ្ណរតនាគារអាមេរិករយៈពេល១០ឆ្នាំ បានធ្លាក់ចុះ០,៨ពិន្ទុមូលដ្ឋាន មកនៅត្រឹម៤,៥៨៩% ដោយបានថយចុះពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ឆ្នាំ ដែលវាបានហក់ឡើងដល់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ។ តួយ៉ាង តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានងើបឡើងត្រឹមតែ០,០៩% ដល់៩១,៧៩ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ០,២២%ដល់៩៥,១៧ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here