តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំរបាយការណ៍អតិផរណា ដែលអាចផ្តល់សញ្ញាបន្ថែមទៀតថា តើធនាគារកណ្តាលអាមេរិក នឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះដែរឬយ៉ាងណា។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១% មកត្រឹម១៩១៤,៦១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោងសកល 0056 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,២% ដល់១៩៣៣,៣០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិក បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល១០ខែ ខណៈដែលផលប័ត្ររតនាគារគោលរយៈពេល១០ឆ្នាំ បានបន្តកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust GLD ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុត របស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនបានធ្លាក់ចុះ០,១% កាលពីថ្ងៃចន្ទ ដល់កម្រិតទាបបំផុត មិនធ្លាប់មានគិតចាប់តាំងពីខែមករាឆ្នាំ២០២០។

តម្លៃលោហធាតុ Spot silver បានធ្លាក់ចុះ០,១% ដល់២៣,០៩ដុល្លារក្នុងមួយអោន ផ្លាទីនធ្លាក់ថ្លៃ០,៣% ដល់៩០៨,៦៩ដុល្លារក្នុងមួយអោន ហើយតម្លៃpalladium បានធ្លាក់ចុះ០,១% មកត្រឹម១២២៨,៣១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here