ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទនេះ ស្របពេលតម្លៃប្រេងកើនឡើង

ដោយ: គង់ លាងហួរ

ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទនេះ បន្ទាប់ពីធនាគារកណ្តាលនានា កាលពីសប្តាហ៍មុន បានជំរុញការរំពឹងទុកដែលថា អត្រាការប្រាក់នឹងបន្តកើនឡើងខ្ពស់ ក្នុងរយៈពេលយូរតទៅមុខ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃ០,១% នៅថ្ងៃចន្ទនេះ បន្ទាប់ពីបានធ្លាក់ថ្លៃ២,៣ភាគរយ ដល់កម្រិតទាបបំផុត ក្នុងរយៈពេល១០ខែកាលពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុន បានងើបឡើងថ្លៃ០,២ភាគរយ។ ចំណែក ផ្សារហ៊ុន S&P 500futures និង Nasdaq futures បានងើបឡើង០,១ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសចិន បានងើបឡើងថ្លៃ១,៨ភាគរយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ស្របពេលមានក្តីសង្ឃឹម ក្នុងការធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ទន្ទឹមគ្នានោះ លោក Bruce Kasman ប្រធានសេដ្ឋវិទូប្រចាំនៅធនាគារ JPMorgan បានរំពឹងថា នឹងមានដំណឹងល្អពីលទ្ធផលអតិផរណារបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលគ្រោងចេញផ្សាយនៅសប្តាហ៍នេះ។

នៅក្នុងទីផ្សាររូបិយប័ណ្ណវិញ គេសង្កេតឃើញថា សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក បានហក់ឡើងជិតដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល៦ខែ ពោលគឺ១០៥,៥៨ពិន្ទុ បើធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗ។

ចំណែក តម្លៃ​ប្រេង​ក៏បាន​កើនឡើង​ផងដែរ នៅថ្ងៃ​ចន្ទ​នេះ។ ​ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានកើនឡើង០,៥ភាគរយដល់៩៣,៧៣ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានកើនឡើង០,៥ភាគរយដល់៩០,៤៧ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here