NBCត្រៀមបញ្ចេញលុយ៣០លានដុល្លារទៀត ដើម្បីទប់លុយ រៀលកុំឱ្យធា្លក់ថ្លៃ

        ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា ត្រៀមបញ្ចេញលុយ៣០លានដុល្លារទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល តាមរយៈការដាក់ដេញថ្លៃជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ  និងអាជីករប្តូរប្រាក់នៅកម្ពុជាទាំងអស់។

លុយ៣០លានដុល្លារនេះ នឹងត្រូវដាក់ដេញថ្លៃជាដំណាក់កាល។ ពោលគឺថ្ងៃទី២៧កញ្ញា ធនាគារជាតិ​ នឹងបញ្ចេញ១៥លានដុល្លារ រីឯ១៥លានទៀត ត្រូវបញ្ចេញ នៅថ្ងៃទី២៩កញ្ញា។​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការត្រៀមបញ្ចេញលុយ៣០លានដុល្លារទៀតនេះ គឺធ្វើឡើងបន្ទាប់ពីធនាគារជាតិ បានបញ្ចេញលុយអស់៨០លានដុល្លារហើយ ក្នុងការអន្តាគមន៍ លើទីផ្សារអត្រាប្តូរប្រាក់​ ដើម្បីរក្សាតម្លៃប្រាក់រៀល ចាប់ថ្ងៃពីទី៦កញ្ញា ឆ្នាំ២០២៣ មក។  ធនាគារជាតិប្រើយន្តការស្រូបយកប្រាក់រៀលពីទីផ្សារវិញបែបនេះ ក្នុងគោលដៅជួយពង្រឹងអំណាចទិញប្រាក់រៀល និងរួមចំណែកគាំទ្រការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ-១៩ ខណៈកម្ពុជារងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក្នុងទីផ្សារអន្តរជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here