ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ ខណៈតម្លៃប្រេងកើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ ខណៈអ្នកវិនិយោគវាយតម្លៃថា អត្រាការប្រាក់របស់សហរដ្ឋអាមេរិកនឹងនៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលយូរទៅមុខទៀត។

ទន្ទឹមគ្នានេះ វិនិយោគិនក៏កំពុងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលជប៉ុន(BoJ)ផងដែរ។នេះបើយោងតាមសារពត៌មានReuters។

ផលប័ត្ររតនាគារសហរដ្ឋអាមេរិករយៈពេល១០ឆ្នាំបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល១៦ឆ្នាំ ពោលគឺ៤,៥០% នៅពេលព្រឹកក្នុងទីក្រុងតូក្យូ។ ផ្សារហ៊ុន Nikkei (.N225) របស់ជប៉ុនបានធ្លាក់ថ្លៃ១%។សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បានធ្លាក់ថ្លៃចុះ០,៤% ដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ខែ។

ផ្សារហ៊ុន S&P 500 (.SPX) បានធ្លាក់ថ្លៃ១,៦% ពេញមួយយប់ ស្របពេលដែលធនាគារកណ្តាលអាមេរិក(Fed)បានផ្តល់សញ្ញាមិនច្បាស់លាស់អំពីគោលនយោបាយអត្រាការប្រាក់។ផ្សារហ៊ុន S&P 500 futures មានស្ថិរភាពនៅតំបន់អាស៊ី ខណៈផ្សារហ៊ុនរបស់អឺរ៉ុប European futures បានធ្លាក់ថ្លៃចុះ០,៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ ការកើនឡើងនៃតម្លៃប្រេងក៏បានធ្វើឱ្យអ្នកវិនិយោគមិនសូវសប្បាយចិត្តផងដែរ ព្រោះវាអាចធ្វើឱ្យអតិផរណាបន្តអូសបន្លាយពេលយូរ។ ជាក់ស្តែង តម្លៃប្រេងឆៅ Brent crude futures មានស្ថិរភាពនៅត្រឹម៩៣,៥១ដុល្លារ ក្នុងមួយបារ៉ែលនៅថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here