តម្លៃហាងឆេងមាសបានងើបឡើងថ្លៃបន្តិចនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួ
អន្តរជាតិ: ហាងឆេងមាសបានងើបឡើងបន្តិចនៅថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារអាមេរិក និងផលប័ត្ររតនាគារបានហក់ឡើងថ្លៃ ដោយសារជំហរមិនច្បាស់លាស់របស់ធនាគារកណ្តាលអាមេរិក(Fed)លើគោលនយោបាយអត្រាការប្រាក់។

តម្លៃមាស Spot Gold បានងើបឡើង០,២%ដល់១៩២៣,២២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោងសកល 0121 GMT បន្ទាប់ពីបានធ្លាក់ថ្លៃខ្លាំងបំផុតកាលពីថ្ងៃព្រហស្បតិ៍។ចំណែក តម្លៃមាសអាមេរិក U.S. gold futures បានងើបឡើង០,២%ដល់១.៩៤២ដុល្លារក្នុងមួយអោន។

តម្លៃប្រាក់ដុល្លារបានហក់ឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ខែ ដោយសារជំហរមិនច្បាស់លាស់របស់ធនាគារកណ្តាលអាមេរិកលើអត្រាការប្រាក់ ខណៈដែលផលប័ត្ររតនាគារគោលរយៈពេល១០ឆ្នាំបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ឆ្នាំ។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុននេះបានកើនឡើង០,០៧% ដល់៨៧៨,៨៣តោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃលោហធាតុ Spot silver បានងើបឡើង០,៣% ដល់២៣,៤៤ដុល្លារក្នុងមួយអោន តម្លៃផ្លាទីនបានងើបឡើង០,៣% ដល់៩២១,៩៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium ថេរនៅត្រឹម១២៦៣,០៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here