សេដ្ឋកិច្ចអឺរ៉ុប នឹងត្រឡប់ទៅរកសភាពដូចដើមឡើងវិញនៅឆ្នាំ២០២៣

ដោយ៖ វុទ្ធី

អន្តរជាតិ៖ សហភាពអឺរ៉ុប បានព្យាករថា សេដ្ឋកិច្ចអឺរ៉ុប នឹងត្រឡប់ទៅរកសភាពដូចដើមឡើងវិញនៅឆ្នាំ២០២៣ ខណៈសេដ្ឋកិច្ចតំបន់ នឹងចាប់ផ្តើមមានកំណើនជាបណ្តើរៗ ចាប់ពីឆ្នាំក្រោយ។

ដោយប្រកាសពីការព្យាករណ៍ថ្មី ប្រធានផ្នែកសេដ្ឋកិច្ចរបស់គណៈកម្មការអឺរ៉ុប លោក Paolo Gentiloni បានប្រាប់អ្នកសារព័ត៌មានថា គណៈកម្មការ បានការព្យាករថា នៅរដូវក្តៅខាងមុខ សេដ្ឋកិច្ចអឺរ៉ុប មានកំណើនលឿន នៅពាក់កណ្តាលឆ្នាំនេះ តែជាលទ្ធផល កំណើនសេដ្ឋកិច្ចតិចតូចទាំងតំបន់អឺរ៉ូ និងសហភាពអឺរ៉ុប នៅឆ្នាំ២០២០ និងមានកំណើនខ្ពស់សម្រាប់ឆ្នាំ២០២១ ប៉ុន្តែការផ្ទុះឡើងវិញជំងឺរាតត្បាតជាលើកទី២ បានធ្វើឱ្យគណៈកម្មការ ពិនិត្យឡើងវិញនូវការព្យាករណ៍របស់ខ្លួន។

លោក Gentiloni បានពន្យល់ថា ជំងឺរាតត្បាត បានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំងបំផុត នៅក្នុងប្រវត្តិសាស្ត្រសហភាពអឺរ៉ុប នៅឆមាសទី១ ឆ្នាំ២០២០។ ការស្ទុះងើបឡើងវិញខ្លាំងនៅត្រីមាសទី៣ ដោយសារវិធានការទប់ស្កាត់ ត្រូវបានបន្ធូរបន្ថយ ប៉ុន្តែការផ្ទុះឡើងជាថ្មីនៃជំងឺនេះ និងវិធានការរឹតត្បិតថ្មីៗ បានបង្អាក់ការស្ទុះងើបឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានព្យាករថា កំណើននេះ នឹងនៅទ្រឹងនៅត្រីមាសទី៤ ហើយនឹងកើនឡើងម្តងទៀតនៅត្រីមាសទី១ ឆ្នាំ២០២១ ប៉ុន្តែវាត្រូវការពេល ២ឆ្នាំទៀត ដើម្បីឱ្យសេដ្ឋកិច្ចងើបឡើងដូចដើមវិញ។

ផលិតផលក្នុងស្រុកសរុបរបស់សហភាពអឺរ៉ុប ត្រូវបានព្យាករថា នឹងធ្លាក់ចុះ៧,៤ភាគរយនៅឆ្នាំនេះ មុនពេលកើនឡើង ៤,១ភាគរយនៅឆ្នាំ២០២១ និង ៣ភាគរយនៅឆ្នាំ២០២២។ សម្រាប់តំបន់អឺរ៉ូ ផលិតផលក្នុងស្រុកសរុប នឹងថយចុះ ៧,៨ភាគរយនៅឆ្នាំ២០២០ តែនឹងកើនឡើង ៤,២ភាគរយនៅឆ្នាំ២០២១ និង ៣ភាគរយនៅឆ្នាំ២០២២។
លោក Gentiloni បានកត់សម្គាល់ថា ការព្យាករនេះ បង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់សហភាពអឺរ៉ុប នឹងមិនត្រឡប់ទៅរកសភាពដូចដើមនោះទេ នៅចុងឆ្នាំ២០២២។

លោកបាននិយាយថា “យើង មិនដែលពឹងផ្អែកលើការងើបឡើងវិញនូវរាងអក្សរ V នោះទេ។ បច្ចុប្បន្ននេះ យើងដឹងច្បាស់ថា យើង នឹងអាចងើបឡើងវិញលឿននោះទេ”។

ក្នុងចំណោមប្រទេស ដែលរងគ្រោះខ្លាំងជាងគេ គឺប្រទេសអេស្បាញ ដែលនឹងធ្លាក់ចុះ ១២,៤ភាគរយនៅឆ្នាំនេះ អ៊ីតាលី ៩,៩ភាគរយ និងបារាំង ៩,៤ភាគរយ។ មានតែប្រទេសអាល្លឺម៉ង់ និងប៉ូឡូញទេ ត្រូវបានព្យាករណ៍ថា នឹងវិលទៅរកសភាពដូចដើមវិញនៅចុងឆ្នាំ២០២២៕ Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here