ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃពុធនេះ ខណៈតម្លៃ ប្រេងកើនឡើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃនៅថ្ងៃពុធនេះ ខណៈផលប័ត្ររតនាគារអាមេរិករយៈពេល១០ឆ្នាំ បានហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល១៦ឆ្នាំ ដោយសារការកើនឡើងនៃតម្លៃប្រេងជំរុញឱ្យមានសម្ពាធអតិផរណា។

ជាមួយគ្នានេះ ក្រុមពាណិជ្ជករកំពុងរង់ចាំ ការសម្រេចចិត្តគោលនយោបាយរបស់ធនាគារកណ្តាល សហរដ្ឋអាមេរិក សម្រាប់ទស្សនវិស័យថ្មីៗស្តីពីសេដ្ឋកិច្ច និងផ្លូវរឹតបន្តឹងរូបិយវត្ថុ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទសជប៉ុន (.MIAPJ0000PUS) បានធ្លាក់ថ្លៃ០,២% ដូចទៅនឹងផ្សារហ៊ុន Nikkei (.N225) របស់ជប៉ុនដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពេញមួយយប់ នៅក្នុងសង្កាត់ផ្សារហ៊ុនអាមេរិក Wall Street គេសង្កេតឃើញ ភាគហ៊ុនS&P 500 (.SPX) ក៏បានធ្លាក់ថ្លៃចុះ០,២% ផងដែរ។

ផលប័ត្ររតនាគារអាមេរិករយៈពេល១០ឆ្នាំ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០០៧ ក្នុងរង្វង់៤,៣៧១%ពេញមួយយប់ និងចុងក្រោយស្ថិតនៅត្រឹម៤,៣៦%។

តម្លៃប្រាក់ដុល្លារអាមេរិកនៅតែរឹងមាំ នៅថ្ងៃពុធនេះ ប៉ុន្តែបានធ្លាក់ថ្លៃបន្តិច បើធៀបនឹងប្រាក់យ៉េន មុនពេលចេញលទ្ធផលក្នុងការសម្រេចចិត្ត លើគោលនយោបាយអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក(Fed)។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ក្នុងរយៈពេល១០ខែ ពេញមួយយប់ ប៉ុន្តែស្ថិតនៅត្រឹម៩៤,២៦ដុល្លារ ក្នុងមួយបារ៉ែល ដោយហក់ឡើង៣០% ក្នុងរយៈពេល៣ខែ ដោយ សារប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីប្រកាសបន្តកាត់បន្ថយផលិត កម្មប្រេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here