តម្លៃហាងឆេងមាសធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃ នៅថ្ងៃពុធនេះ ខណៈដែលក្រុមពាណិជ្ជករកំពុងរង់ចាំការសម្រេចចិត្តគោលនយោបាយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកសម្រាប់ទស្សនវិស័យថ្មីៗស្តីពីសេដ្ឋកិច្ច និងផ្លូវរឹតបន្តឹងរូបិយវត្ថុ។

មាស Spot Gold បានធ្លាក់ថ្លៃ០,១% មកនៅត្រឹម១៩២៨,៧៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0111 GMT បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៥ ខែកញ្ញាកាលពីថ្ងៃអង្គារ។

ចំណែកឯ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២% មកនៅត្រឹម១.៩៥០ដុល្លារក្នុងមួយអោន។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ០,២% កាលពីថ្ងៃអង្គារម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យគយបានបង្ហាញថា ការនាំចេញមាសរបស់ប្រទេសស្វីសបានកើនឡើង៧,៣% នៅក្នុងខែសីហាបើធៀបនឹងខែកក្កដា ដោយសារបរិមាណនាំចេញកាន់តែខ្ពស់ទៅកាន់ប្រទេសឥណ្ឌា និងប្រទេសចិន។

តម្លៃលោហធាតុ Spot silver បានធ្លាក់ចុះ០,៤% ដល់២៣,១៤ដុល្លារក្នុងមួយអោន ផ្លាទីនធ្លាក់ថ្លៃចុះ០,៤% ដល់៩៣៥,៤៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង០,១% ដល់១២៦០,៨៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here