៨ខែដើមឆ្នាំ២០២៣ កម្ពុជានាំចូលប្រេង និងឧស្ម័នក្នុងទំហំទឹកប្រាក់២,២៨ពាន់លានដុល្លារអាមេរិក

ដោយៈ តែម សុខុម

ភ្នំពេញ: ការនាំចូលផលិតផលប្រេង និងឧស្ម័នរបស់កម្ពុជា មានទំហំសរុប២,២៨ពាន់លានដុល្លារអាមេរិក អំឡុងរយៈពេល៨ខែដើមឆ្នាំនេះ គិតចាប់ពីខែមករា ដល់ខែសីហា។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃច័ន្ទ ទី១៨ ខែកញ្ញាបានបង្ហាញថា ទំហំនាំចូលនេះបានធ្លាក់ចុះ៩,៥%បើធៀបនឹងឆ្នាំមុន។

ខណៈតម្រូវការប្រេង និងឧស្ម័នរបស់កម្ពុជា ពឹងផ្អែកខ្លាំងលើការនាំចូល ក្រសួងរ៉ែ និងថាមពលបានព្យាករថា តម្រូវការផលិតផលប្រេង និងឧស្ម័នត្រូវបានរំពឹងថា នឹងកើនឡើងដល់៤,៨លានតោននៅឆ្នាំ២០៣០ ដោយកើនឡើងពី២,៨លានតោនក្នុងឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅតាមស្ថានីយប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា កាលពីថ្ងៃច័ន្ទ ទី១៨ ខែកញ្ញា ប្រេងសាំងធម្មតាមានតម្លៃ៤.៦៤៦រៀល (១,១២ ដុល្លារអាមេរិក) ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ៤.៧៨៦រៀល (១,១៥ ដុល្លារ) ក្នុងមួយលីត្រ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here