ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ខណៈតម្លៃប្រេងឆៅកើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ស្របពេលមានការព្រួយបារម្ភអំពី វិបត្តិអចលនទ្រព្យរបស់ប្រទេសចិន និងការសម្រុកលក់ចេញភាគហ៊ុនបន្ទះឈីបរបស់វិនិយោគិនជប៉ុន។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំជាងគេបំផុតរបស់ក្រុមហ៊ុន MSCI (.MIAP00000PUS) នៅខាងក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះ០,៣ភាគរយ។

ផ្សារហ៊ុន Nikkei (.N225) របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,១% ដោយសារការខាតបង់ដ៏ធំនៃភាគហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងបន្ទះឈីប រួមទាំងផ្សារហ៊ុន Tokyo Electron (8035.T) និងផ្សារហ៊ុន Advantest (6857.T) ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន Hang Seng (.HSI) របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣% ដោយសន្ទស្សន៍រងរបស់ភាគហ៊ុនបច្ចេកវិទ្យា (.HSTECH) បានធ្លាក់ថ្លៃចុះ០,៧%។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់តំបន់ចិនដីគោក (.CSI300) បានធ្លាក់ថ្លៃចុះ០,៤% ខណៈពេលដែលសន្ទស្សន៍រងរបស់ភាគហ៊ុនអចលនទ្រព្យចិន (.CSI000952)បានស្ថិតនៅទ្រឹង។

សន្ទស្សន៍ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី (.AXJO) បានធ្លាក់ថ្លៃ០,៤% ដោយសារឥទ្ធិពលពីការធ្លាក់ថ្លៃនៃភាគហ៊ុនរបស់ក្រុមហ៊ុនរុករករ៉ែអូស្រ្តាលី (.AXMM) ស្របពេលមានទុទិដ្ឋិនិយមចំពោះតម្រូវការរ៉ែរបស់ប្រទេសចិន។

ចំណែក តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៩០សេន ឬ១% ដល់៩២,៣៨ដុល្លារក្នុង១បារ៉ែល ខណៈតម្លៃប្រេងឆៅ Brent futures បានកើនឡើង២៧សេន ឬ០,៣% ដល់៩៤,៧០ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here