ភាគីនិយោជកស្នើរដ្ឋាភិបាលបញ្ចុះតម្លៃភស្តុភារកម្ម៣៥ភាគរយ សម្រួលការធ្វើអាជីវកម្ម

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុម​និយោជកស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​បញ្ចុះតម្លៃ​ភស្តុភារ​កម្ម៣៥ភាគរយ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម ក៏ដូចជា​សម្រួល​ការ​ចរចា​ប្រាក់ឈ្នួល​កម្មករ ​និយោជិត​កាន់តែ​រលូន និង​ងាយស្រួល​បន្ថែម​ទៀត។

ថ្លែង​ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ ប្រាក់ឈ្នួល​អប្បបរមា​លើក​ទី៥ នៅ​ថ្ងៃ​ទី១៨ កញ្ញា​នេះ ឧកញ៉ា ណាង សុធី អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី៣ តំណាង​ភាគី​និយោជក បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ចប្រជុំ​ភាគី​និយោជក ​បាន​ដាក់​សំណើ​តែមួយគត់​ ដល់​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ គឺ ភស្តុភារ​កម្ម ក្នុង​នោះ​ស្នើ​ឲ្យ​រដ្ឋាភិបាល ​ជួយ​សម្រួល​បញ្ចុះតម្លៃ៣៥ភាគរយ នៃ​កញ្ចប់​បង់​ប្រចាំថ្ងៃ។

ឧកញ៉ាណា​ង សុធី បាន​បន្តថា ការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​ភស្តុភារ​កម្ម៣៥ភាគរយនេះ ព្រោះថា​បច្ចុប្បន្ន​នេះភស្តុភារ​កម្ម ជា​ចំណុច​ដែល​អ្នក​វិនិយោគ​កំពុង​ប្រឈម និង​ជួប​ការ​លំបាក ​ដោយសារ​មាន​ការ​ចំណាយ​ច្រើន ​លើស​តាម​បណ្ដា​ប្រទេស​នានា​ នៅ​ទ្វីប​អាស៊ី​អាគ្នេយ៍។លោកឧកញ៉ា ណា​ង សុធី បាន​បន្ត​ថា ​ការ​បញ្ចុះ​ភស្តុភារ​កម្ម​នេះ​វា​ជា​អំណោយផល​ល្អ នៃ​កិច្ចពិភាក្សា​ប្រាក់ឈ្នួល​ឆ្នាំ២០២៥ ខាងមុខ ដែល​នៅសល់​ពេលវេលា​៩ខែ​ទៀត​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​ជួយ​សម្រួល​បញ្ហា​នេះ ​បានការ​ពិភាក្សា​ប្រាក់​ឈ្នួល ​នឹង​មាន​លទ្ធភាព​ច្រើនជាង និង​ងាយស្រួល​ជាង​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា ណា​ង សុធី សំណូមពរ​របស់​ភាគី​និយោជក​នេះ    រដ្ឋាភិបាល នឹង​ពិចារណា ហើយ​សង្ឃឹមថា​នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ក្នុង​កម្មវិធី​ជំនួប​រាជរដ្ឋាភិបាល​ ជាមួយ​វិស័យ​ឯកជន​ខាងមុខ នឹង​ទទួល​បាន​លទ្ធផល​ពិតប្រាកដ​ជាមិនខាន​ឡើយ។លោកគឹម ចាន់​សំណាង អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី៣ បាន​មាន​ប្រសាសន៍​ថា ភាគី​សហជីព នឹង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ ជួយ​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​កម្មករ ​ដែល​គ្រោង​នឹង​ប្រជុំ​ពិភាក្សា​គ្នា ​សម្រេច​ចុងក្រោយ​ នៅមុន​ថ្ងៃ​ទី ២៨ កញ្ញា ដែល​ជា​ប្រជុំ​ប្រាក់ឈ្នួល​លើក​ចុង​ក្រោយ។

លោក​បាន​បន្ត​ថា សំណើ​របស់​សហជីព​ផ្តោត​ ទៅ​លើ​ការ​ជួយ​បញ្ចុះ​ថ្លៃ​ទឹក​ភ្លើង ត​បណ្ដាញ​ទឹក​រដ្ឋ​តាម​ផ្ទះ ​ជួល​កម្មករ​សាងសង់​ថ្មី បន្ថែម​អត្ថប្រយោជន៍​ លើ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ពិសេស​លើ​ការ​ថែទាំ​សុខភាព​កម្មករ​ ដោយ​ឲ្យ​មន្ទីរពេទ្យ​ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស ផ្តល់​សេវា​បាន​ល្អ​ប្រសើរ​ជាង​មុន​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here