តម្លៃហាងឆេងមាសងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃដល់កម្រិតខ្ពស់ ក្នុងរយៈពេល២សប្តាហ៍នៅថ្ងៃអង្គារនេះ ដោយប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃ មុនកិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃរបស់ធនាគារកណ្តាលអាមេរិក(Fed)។

មាស Spot Gold មានស្ថិរភាពនៅតម្លៃ១៩៣២,៧៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0058 GMT។ ចំណែក តម្លៃមាស របស់ អាមេរិក U.S. gold futures បាន ងើបឡើង ០,១%ដល់១៩៥៤,៣០ដុល្លារ ក្នុង មួយ អោន។

ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃ០,១% ធៀបនឹងគូប្រជែងរបស់ខ្លួន ដោយធ្វើឱ្យមាសមានតម្លៃថោកសម្រាប់អ្នកទិញនៅក្រៅប្រទេស មុនពេលដែល ធនាគារកណ្តាលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុនប្រកាសការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់ក្នុងសប្តាហ៍នេះ។

ទន្ទឹមគ្នានេះ អ្នកវិនិយោគ និងពាណិជ្ជករកំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃកិច្ចប្រជុំរបស់ធនាគារកណ្តាលធំៗនៅសប្តាហ៍នេះ ដែលនឹងកំណត់នូវគោលនយោបាយអត្រាការប្រាក់របស់ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោហធាតុ Spot silver បានងើបឡើងថ្លៃ០,១% ដល់២៣,២៤ដុល្លារក្នុងមួយអោន តម្លៃផ្លាទីនស្ថិតនៅទ្រឹងត្រឹម៩៣៣,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,១% ដល់១២៤៩,០៧ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here