ពលរដ្ឋចិនផ្លាស់ប្តូរទម្លាប់លើការចាយវាយផ្សេងៗខណៈសេដ្ឋកិច្ចជាតិ និងសកលប្រឈមភាពមិនច្បាស់លាស់នៅឡើយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាពិភពលោក PwC បានឱ្យដឹងថា ពលរដ្ឋ ឬអ្នកប្រើប្រាស់នៅប្រទេសចិន កំពុងកែសម្រួលទម្លាប់នៃការចំណាយរបស់ពួកគេ ដោយគិតគូរពីទស្សនវិស័យសេដ្ឋកិច្ចដែលមិនសូវមានសុទិដ្ឋិនិយមរបស់ប្រទេសនេះ។

ក្រុមហ៊ុនខាងលើ បានបញ្ជាក់នៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា វិបត្ដិក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន រួមទាំងអត្រានៃការអត់ការងារធ្វើរបស់យុវជន ស្ថិតក្នុងចំណោមកង្វល់នានា ដែលធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់មានការធ្លាក់ចុះ។

លោក Michael Cheng អ្នកដឹកនាំទីផ្សារអ្នកប្រើប្រាស់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនPwC បានលើកឡើងថា “ទោះបីជាកម្រិតនៃការព្រួយបារម្ភ ផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋចិន មានភាពស្រួ ចស្រាវតិចជាងសមភាគី សកលនានាយ៉ាងណាក្តី ប៉ុន្តែអ្នកប្រើប្រាស់ចិនបាននិងកំពុងខ្ទប់ការចំណាយ ដែលមិនមានភាពសំខាន់ចាំបាច់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ថ្លៃនៃប្រាក់យ័ននាពេលថ្មីៗនេះ រួមជាមួយនឹងវិបត្តិអច លនទ្រព្យ និងសមធម៌ដែលដំណើរការមិនសូវល្អ គួបផ្សំទាំងអត្រាអ្នកអត់ការងារធ្វើ របស់យុវជននៅមានកម្រិតខ្ពស់ បានធ្វើឱ្យការចំណាយរបស់អតិថិជនមានការធ្លាក់ចុះ។

ទន្ទឹមគ្នានេះអ្នកប្រើប្រាស់កំពុងមានអារម្មណ៍ យល់ឃើញចំពោះ ភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងបង្កើនហានិភ័យខ្ពស់នៃវិបត្តិបរិត្តផរណា។

របាយការណ៍ក្រុមហ៊ុន PwC គឺមានសារៈសំខាន់ណាស់ ស្របពេលដែលទីក្រុងប៉េកាំងបាន និងកំពុងព្យាយាមជំរុញលើកទឹកចិត្តដល់ការប្រើប្រាស់នៅក្នុងស្រុក ដើម្បីធ្វើជាមធ្យោបាយជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here