តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងនៅថ្ងៃចន្ទនេះ ខណៈវិនិយោគិនកំពុងបន្តផ្តោតលើទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed) ដែលនឹងបង្ហាញនៅក្នុងកិច្ចប្រជុំក្នុងសប្តាហ៍នេះ។

មាស Spot Gold បានជួញដូរនៅតម្លៃ១៩២៤,២៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0056 GMT។ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures ស្ថិតនៅទ្រឹងត្រឹម១៩៤៦,១០ដុល្លារក្នុងមួយអោន។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិដោះដូរពាណិជ្ជកម្មមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនបានកើនឡើង០,១% ដល់៨៨០,២៧តោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃលោហធាតុ spot silver បានកើនឡើង០,៣% ដល់២៣,០៧ដុល្លារក្នុងមួយអោន ផ្លាទីនបានងើបឡើងថ្លៃ០,២% ដល់៩២៧,២៩ដុល្លារក្នុងមួយអោន ហើយតម្លៃប៉ាឡាដ្យូម(Palladium) បានស្ថិតនៅទ្រឹងត្រឹម១២៤៨,៧៣ដុល្លារក្នុងមួយអោន។

តម្លៃមាសនៅប្រទេសចិនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតកាលពីសប្តាហ៍មុន ស្របពេលដែលអ្នកប្រើប្រាស់សម្រុកទិញមាសទុក ដោយសារប្រាក់យ័នកំពុងធ្លាក់ថ្លៃយ៉ាងគំហុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here