ធនាគារអភិវឌ្ឍន៍ពហុភាគីដើរតួនាទីសំខាន់នៅក្នុងពិភពលោកមួយ ដែលកំពុងបែកបាក់ប្រេះស្រាំគ្នាខ្លាំង

ដោយ: គង់ លាងហួរ
សិង្ហបុរី: នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់ប្រចាំធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើកឡើងថា ធនាគារអភិវឌ្ឍពហុភាគីដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលទាញប្រទេសនានារួមគ្នា ដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ស្របពេលពិភពលោកកំពុងមានការបែកបាក់គ្នាកាន់តែខ្លាំងឡើង។

លោក Andrew Cross ប្រធានផ្នែកហិរញ្ញវត្ថុនៃធនាគារ AIIB បានសង្កត់ធ្ងន់ថា ធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដូចជា AIIB មានតួនាទីកាន់តែសំខាន់ ដើម្បីដើរតួនាទី ក្នុងអ្វីដែលលោកហៅថា “ពិភពលោកដែលបែកបាក់ប្រេះស្រាំគ្នាខ្លាំង”។

លោកបានកត់សម្គាល់ថា “និន្នាការជាច្រើននៅក្នុងពិភពលោកនាពេលនេះ គឺជាការប្រឆាំងនឹងសកលភាវូបនីយកម្ម ជាមួយនឹងផលវិបាកយ៉ាងពិតប្រាកដដោយសារភូមិសាស្ត្រនយោបាយ”។

លោកបន្ថែមថា ស្ថាប័ននានា ដូចជា ធនាគារ AIIB ជាដើម ដែលមានសមាជិកច្រើន ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលនាំប្រទេសនានារួមគ្នាសម្រាប់ គោលបំណងរួម ហើយគោលបំណងរួមនោះគឺភាពរុងរឿងនៅក្នុងតំបន់អាស៊ី តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បាន កត់ សម្គាល់ ឃើញថា បណ្តាធនាគារ អភិវឌ្ឍន៍ ពហុភាគី មាន អាយុកាលជាង៨០ឆ្នាំ មក ហើយ ខណៈធនាគារ AIIB កំពុងធ្វើ ការ ជាមួយ នឹង ធនាគារ ផ្សេង ៗទៀត ដូច ជា ធនាគារ ពិភពលោក និង ធនាគារ អភិវឌ្ឍន៍ អាស៊ី។

ទន្ទឹមគ្នានេះ លោក Cross ក៏បានដាក់ឱ្យធនាគារ AIIB ឃ្លាតចេញឆ្ងាយពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ ដោយលោកសង្កត់ធ្ងន់ថា វាគឺជាគោលនយោបាយមួយ ដែលប្រកាសដោយរដ្ឋាភិបាលចិន។

លោកបានបញ្ជាក់ទៀតថា ធនាគារ AIIB មានម្ចាស់ភាគហ៊ុនអធិបតេយ្យចំនួន១០៦ ដូច្នេះហើយសមាជិកទាំង១០៦នោះ មានគំនិតផ្តួចផ្តើមគោលនយោបាយ ដែលស្ថិតក្នុងក្របខណ្ឌផ្ទាល់ខ្លួន និងការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។

លោកបានបន្ថែមថា“ធនាគារ AIIB មិន មែន ជា ផ្នែក មួយនៃ គំនិត ផ្តួច ផ្តើម ខ្សែក្រវាត់ និង ផ្លូវ នោះទេ”។ ប៉ុន្តែ លោកបានទទួលស្គាល់ថា “គេអាចកើតមានការភាន់ច្រលំចំពោះរឿងនេះ ដោយសារធនាគារ AIIB ធ្វើការវិនិយោគជាច្រើននៅក្នុងតំបន់ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែការអភិវឌ្ឍនោះជាគោលបំណងសំខាន់របស់ស្ថាប័នយើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here