តម្លៃហាងឆេងមាសធ្លាក់ថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ហាងឆេងមាសធ្លាក់ថ្លៃនៅថ្ងៃសុក្រនេះ ខណៈតួលេខអតិផរណារបស់សហរដ្ឋអាមេរិកសម្រាប់ខែសីហាបានពង្រឹងការភ្នាល់របស់ទីផ្សារលើការដំឡើងអត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្តាលអាមេរិក។

មាស Spot Gold មានស្ថិរភាពនៅតម្លៃ១៩១០,៨៥ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0100 GMT បន្ទាប់ពីបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតកាលពីថ្ងៃព្រហស្បតិ៍។ តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,១%មកត្រឹម១៩៣២,៦០ដុល្លារក្នុងមួយអោន។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,៣% កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ធនាគារកណ្តាលអ៊ឺរ៉ុប(ECB)បានដំឡើងអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនដល់កម្រិតខ្ពស់បំផុត៤% កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែធនាគារបានផ្តល់សញ្ញាថា ការដំឡើងនេះទំនងជាលើកចុងក្រោយហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ សមាគមទីផ្សារដុំមាសនៅទីក្រុងឡុងដ៍បានអំពាវនាវឱ្យមានសំណើពីក្រុមហ៊ុនសេវាកម្មនានា ដើម្បីបង្កើតមូលដ្ឋានទិន្នន័យសកលដ៏មានសុវត្ថិភាព ដែលនឹងធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តលើខ្សែសង្វាក់តម្លៃរបស់ទីផ្សារមាស។

តម្លៃ Spot silver បានងើបឡើង០,២% ដល់២២,៦៧ដុល្លារក្នុងមួយអោន។ តម្លៃផ្លាទីនងើបឡើង០,១%ដល់៩០៧,១៩ដុល្លារក្នុងមួយអោន ប៉ុន្តែតម្លៃ palladium បានធ្លាក់ចុះ០,៦%មកត្រឹម១២៤៤,១២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here