តម្រូវការអង្ករកើនឡើងក្នុងពិភពលោក ធ្វើឱ្យវៀតណាមបង្កើនការនាំចេញនិងចំណេញកប់ក្ដោង

ដោយៈ តែម សុខុម

ហាណូយ: ប្រទេសវៀតណាម បាននាំចេញអង្ករចំនួន៦លានតោន គិតជាទឹកប្រាក់៣,២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ ដោយចំនួននាំចេញបានកើនឡើង២១% ហើយតម្លៃនាំចេញកើនឡើង៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យពីអគ្គនាយកដ្ឋានគយ ប្រទេសវៀតណាមបានបង្ហាញថា អ្នកទិញអង្កររបស់វៀតណាម រួមមានបណ្ដាប្រទេសក្នុងតំបន់អាស៊ី តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងលិច។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា។

ប្រទេសហ្វីលីពីន នៅតែជាអតិថិជនដ៏ធំបំផុត របស់វៀតណាម ដែលបានទិញអង្ករ គិតជាទឹកប្រាក់ជិត១,២៣ពាន់លានដុល្លារអាមេរិក ដោយកើនឡើង១៦%ធៀបនឹងឆ្នាំមុន។ បន្ទាប់មកគឺប្រទេសចិន ដែលបានទិញអង្កររបស់វៀតណាម ក្នុងទំហំទឹកប្រាក់៤៥២លានដុល្លារអាមេរិក ដោយកើនឡើង៦៧,៩%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសឥណ្ឌូណេស៊ី បានឡើងពីចំណាត់ថ្នាក់ពីលេខ៨ កាលពីឆ្នាំមុន មកចំណាត់ថ្នាក់កំពូលទាំង៣ ជាមួយនឹងការនាំចូលរបស់ខ្លួនកើនឡើង១.៥០៥% ឈានដល់៧១៨.២៦៦តោន សរុបជាទឹកប្រាក់៣៦១,២លានដុល្លារអាមេរិក។

យោងតាមសមាគមស្បៀងអាហារវៀតណាម (VFA) បង្ហាញថា ប្រទេសជាច្រើន បានបង្កើនការទិញអង្ករស្តុកទុក ដោយសារភ័យខ្លាច ចំពោះកង្វះនៃការផ្គត់ផ្គង់ នៅក្នុងទីផ្សារពិភពលោក៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here