ផ្សារហ៊ុននៅតំបន់អាសុីងើបឡើងថ្លៃ ខណៈតម្លៃប្រេងឆៅហក់ឡើងថ្លៃវិញនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមពាណិជ្ជកររំពឹងយ៉ាងខ្ពស់ថា ធនាគារកណ្តាលអាមេរិក(Fed)នឹងផ្អាកការដំឡើងអត្រាការប្រាក់របស់ខ្លួននៅក្នុងកិច្ចប្រជុំនាសប្តាហ៍ក្រោយនេះ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បានងើបឡើងថ្លៃ០,៤% នៅក្នុងការជួញដូរដំបូង។

ចំណែកឯផ្សារហ៊ុន Nikkei (.N225) របស់ទីក្រុងតូក្យូបានងើបឡើងថ្លៃ០,៨% ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍។

ភាគហ៊ុន S&P 500 (.SPX) បានងើបឡើងថ្លៃ០,១% ហើយភាគហ៊ុនS&P 500futures បានងើបឡើងថ្លៃ០,២% នៅតំបន់អាស៊ី។ ចំណែក ភាគហ៊ុនអឺរ៉ុប European futures បានស្ថិតនៅទ្រឹង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនហុងកុង Hang Seng (.HSI) បានងើបឡើងថ្លៃ០,២% ខណៈផ្សារហ៊ុន Kospi របស់កូរ៉េខាងត្បូងងើបឡើង០,៩% ហើយផ្សារហ៊ុនចិនដីគោក CSI300 បានស្ថិតនៅទ្រឹង។

យោងតាមទិន្នន័យបានបង្ហាញថា ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ បានជំរុញឱ្យតម្លៃអ្នកប្រើប្រាស់ទូទៅនៅសហរដ្ឋអាមេរិកកើនឡើងខ្លាំងបំផុតក្នុងខែសីហាសម្រាប់អត្រាប្រចាំឆ្នាំ៣,៧% ពោលគឺជាកម្រិតលើសពីការរំពឹងទុក។ប៉ុន្តែ អតិផរណាស្នូលបានធ្លាក់ចុះដល់អត្រាប្រចាំឆ្នាំ៤,៣%ដូចការរំពឹងទុក។

នៅក្នុងទីផ្សារថាមពលវិញ តម្លៃប្រេងកំពុងកើនឡើង ខណៈប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីប្រកាសបន្តកាត់បន្ថយការផលិតប្រេងរបស់ពួកគេរហូតដល់ចុងឆ្នាំនេះ។ ជាក់ស្តែង តម្លៃប្រេងឆៅ Brent crude futures ហក់ឡើង៣០% ក្នុងរយៈពេល៣ខែដល់៩២,៣២ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here