តម្លៃហាងឆេងមាសងើបឡើងថ្លៃវិញនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសងើបឡើង នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារ និងផលប័ត្ររតនាគារធ្លាក់ថ្លៃចុះ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកបានជំរុញការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកនឹងផ្អាកដំឡើងអត្រាការប្រាក់នៅកិច្ចប្រជុំសប្តាហ៍ក្រោយ។

មាស Spot gold បានងើបឡើងថ្លៃ០,៣% ដល់១៩១២,០៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0110 GMT បន្ទាប់ពីធ្លាក់ថ្លៃដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២៥ ខែសីហា មកនៅត្រឹម១៩០៥,១០ដុល្លារកាលពីថ្ងៃពុធ។ ចំណែក មាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើងថ្លៃ០,១%ដល់១៩៣៣,៧០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក និងផលប័ត្ររតនាគាររយៈពេល១០ឆ្នាំបានធ្លាក់ថ្លៃ បន្ទាប់ពីទិន្នន័យបង្ហាញថា តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងខ្លាំងបំផុតក្នុងខែសីហា ដោយសារតម្លៃប្រេងសាំងបានកើនឡើង។

ឥឡូវនេះ ក្រុមពាណិជ្ជករមើលឃើញឱកាស៩៦%នៃការផ្អាកការដំឡើងអត្រាការប្រាក់របស់ធនាគារ Fed នៅឯកិច្ចប្រជុំសប្តាហ៍ក្រោយ។ នេះបើយោងតាមគេហទំព័រ CME FedWatch Tool។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក ធនាគារកណ្តាលអឺរ៉ុបគ្រោងសម្រេចចិត្តនៅថ្ងៃព្រហស្បតិ៍នេះថា តើខ្លួនត្រូវដំឡើងអត្រាការប្រាក់ឱ្យដល់កម្រិតកំពូល ដើម្បីជាជំហានចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា ឬក៏ត្រូវផ្អាក ខណៈសេដ្ឋកិច្ចកាន់តែយ៉ាប់យុឺន។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,៣% មកនៅត្រឹម៨៨២តោនកាលពីថ្ងៃពុធម្សិលមិញនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here