គ្រួសារមហាសេដ្ឋីមួយនៅសហរដ្ឋអាមេរិកនឹងប្រគល់វត្ថុបុរាណចំនួន៣៣ មកកម្ពុជាវិញ ដោយស្ម័គ្រចិត្ត

ដោយ: គង់ លាងហួរ
ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃពុធថា គ្រួសារមហាសេដ្ឋីមួយនៅសហរដ្ឋអាមេរិក នឹងប្រគល់វត្ថុបុរាណចំនួន៣៣ ដែលត្រូវបានគេលួចចូលមកកម្ពុជាវិញ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាផ្លែផ្កាកើតចេញពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពលភាព កាលខែសីហា ឆ្នាំ២០២៣នេះ។

នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
វត្ថុបុរាណទាំងនោះរួមមានដូចជា៖ បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជាភេទប្រុស និងមួយចំហៀងទៀតជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានីកោះកេរ។

ក្នុងចំណោមវត្ថុបុរាណដែលនឹងប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿជាក់ថា ជាបដិមាព្រះធូស្ថទ្យុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែលមានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមមន្ត្រីកម្ពុជាបានអះអាងថា វត្ថុបុរាណទាំងនោះ ដែលវត្ថុខ្លះមានអាយុកាលយ៉ាងហោចណាស់១.២០០ឆ្នាំដល់អាណាចក្រខ្មែរ ត្រូវបានទិញ ជាច្រើនទសវត្សរ៍កន្លងមកហើយដោយមហាសេដ្ឋីអាមេរិក លោក George Lindemann ដែលលោកបានទទួលមរណភាពកាលពីឆ្នាំ២០១៨។

យោងតាមអ្នកស៊ើបអង្កេតកម្ពុជាបានឱ្យដឹងថា លោក Lindemann ត្រូវបានគេជឿថា បានចំណាយប្រាក់យ៉ាងហោចណាស់២០លានដុល្លារអាមេរិកដើម្បីទិញវត្ថុបុរាណទាំងនេះ។

មន្ត្រីសហព័ន្ធអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រគល់វត្ថុបុរាណត្រឡប់មកកម្ពុជាវិញនេះគឺជាការស្ម័គ្រចិត្ត។

ជាមួយគ្នានេះ វត្ថុបុរាណ ដែល ត្រូវ បាន គេ លួច ផ្សេងទៀត ត្រូវ បាន បញ្ជូន ត្រឡប់ មក ប្រទេស កម្ពុជា វិញ ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ពី សារមន្ទីរ លោក ខាង លិច និង ក្រុមអ្នក ប្រមូល ឯកជន។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា“ចំណាត់ការនេះគឺជាគំរូដ៏ល្អ និងត្រឹមត្រូវសម្រាប់សារមន្ទីរ និងអ្នកប្រមូលឯកជននានា ដើម្បីអនុវត្តតាម និងប្រគល់មកវិញនូវទ្រព្យសម្បត្តិជាតិរបស់យើង”។

ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាល មិន បាន បញ្ជាក់ ថា វត្ថុបុរាណទាំងនេះនឹង មក ដល់ កម្ពុជា នៅ ពេល ណា នៅឡើយនោះ ទេ។

ស្រដៀងគ្នានេះ កាល ពី ខែ មុន វិចិត្រសាល ជាតិ នៃ ប្រទេស អូស្ត្រាលី បាន រាយការណ៍ថា ខ្លួន នឹង ប្រគល់ រូប ចម្លាក់ ចំនួន ៣មក កម្ពុជា វិញ បន្ទាប់ ពី ការ ស៊ើបអង្កេត រក ឃើញ ថា រូប ចម្លាក់ ទាំង នោះ ទំនង ជា ត្រូវ បាន នាំ ចេញ ដោយ ខុស ច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here