តម្លៃហាងឆេងមាសស្ថិតនៅទ្រឹងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសស្ថិតនៅទ្រឹងនៅថ្ងៃពុធនេះ  ខណៈអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចកំណត់ការរំពឹងទុកជុំវិញគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

មាស Spot Gold ស្ថិតនៅទ្រឹងក្នុងតម្លៃ១៩១២,៥៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង 0059 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures នៅទ្រឹងត្រឹម១៩៣៤,៨០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃ០,១% ធៀបនឹងដៃគូររបស់ខ្លួន  បន្ទាប់ពីតម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី២៥ ខែសីហា មកនៅត្រឹមតែ១៩០៦,៥០ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ការ​ស្ទង់​មតិរបស់សារពត៌មាន Reuters បង្ហាញថា ធនាគារកណ្តាលអាមេរិកនឹងរក្សាទុកអត្រាការប្រាក់គោលឱ្យនៅថេរ នៅចុងបញ្ចប់នៃកិច្ចប្រជុំគោលនយោបាយរបស់ខ្លួន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញាខាងមុខ។

ធនាគារកណ្តាលអឺរ៉ុបរំពឹងថា អតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ នឹងនៅតែលើសពី៣% នៅឆ្នាំ២០២៤ ដែលជំរុញការរំពឹងទុកសម្រាប់ការដំឡើងអត្រាការប្រាក់ជាលើកទី១០ជាប់ៗគ្នានៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

តម្លៃspot silver បានធ្លាក់ចុះ០,២% មកនៅត្រឹម២៣,០៦ដុល្លារក្នុងមួយអោន ផ្លាទីនធ្លាក់ថ្លៃ០,៣% មកនៅត្រឹម៩០៧,៧៧ដុល្លារក្នុងមួយអោន ហើយប៉ាឡាដ្យូម(Palladium)បានធ្លាក់ថ្លៃ០,២% មកត្រឹម១២៣៨,២០ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here