តម្លៃហាងឆេងមាសស្ថិតនៅទ្រឹង នៅក្នុងថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសស្ថិតនៅទ្រឹង នៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងទន្ទឹងរង់ចាំការចេញផ្សាយតួលេខអតិផរណានៅសហរដ្ឋអាមេរិក ដែលអាចផ្តល់នូវតម្រុយអំពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

មាស Spot Gold បានជួញដូរនៅតម្លៃ១៩២១,០៤ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0042 GMT ខណៈដែលតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១% មកនៅត្រឹម១៩៤៤,៥០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកស្ថិតនៅទ្រឹង បន្ទាប់ពីបានប្រកាសពីការខាតបង់ដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍កាលពីវគ្គមុន នៅ មុន ចេញផ្សាយទិន្នន័យ សន្ទស្សន៍ តម្លៃ ទំនិញ ប្រើ ប្រាស់ របស់ សហរដ្ឋ អាមេរិក (CPI) នៅ ថ្ងៃ ពុធស្អែកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម របាយការណ៍ របស់ ធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង New York Fed បង្ហាញថា ទស្សនៈរួមរបស់ជនជាតិអាមេរិកលើអតិផរណាបានផ្លាស់ប្តូរតិចតួចនៅក្នុងខែសីហា ទោះជាពួកគេបានព្យាករអំពីការកើនឡើងនៃតម្លៃទំនិញផ្សេងៗដូចជា ផ្ទះ និងម្ហូបអាហារយ៉ាងណាក្តី។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,២០% មកត្រឹម៨៨៤,៨៩តោនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ពី៨៨៦,៦៤តោនកាលពីថ្ងៃសុក្រ។

តម្លៃspot silver ស្ថិតនៅទ្រឹងត្រឹម២៣,០៦ដុល្លារក្នុងមួយអោន ផ្លាទីនធ្លាក់ថ្លៃចុះ០,២% មកត្រឹម៨៩៦,៦៩ដុល្លារក្នុងមួយអោន ហើយប៉ាឡាដ្យូម(palladium)បានធ្លាក់ថ្លៃចុះ០,២% មកត្រឹម១២១៥,៧០ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here