គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៣

ដោយៈគង់ សូរិយា

ភ្នំពេញៈ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្មចិន លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមពិព័​រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី ២៣ ( CIFIT 23) នៅទីក្រុង សៀមិន(Xiamen)។ពិព៌ណអន្តរជាតិនេះបានប្រារពធ្វើ កាលពីថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

យោងតាមCDC ដែលចេញផ្សាយនាថ្ងៃទី១១ខែកញ្ញា ដំណើរទស្សនកិច្ចការងារខាងលើ មានគោលបំណង ជំរុញសកម្មភា​វិនិយោ​ទៅវិញ​ទៅមក ផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពវិនិយោគកម្ពុជា និងចែករម្លែកអំពីបច្ចុប្បន្នភាពច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយ ព្រមទាំងព្រមទាំង ពិភាក្សាអំពីនិន្នាការថ្មី នៃការវិនិយោគក្នុងបរិការណ៍ ដែលសកលលោកយើងកំពុងប្រឈម។

ក្នុងដំណើរទស្សនកិច្ចការងារនេះ លោកអគ្គលេខាធិការរងបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា គន្លឹះក្នុងវេទិកាជំរុញវិនិយោគអន្តរជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣និងវេទិកាស្តីពី កិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ (RCEP) លើកទី៣ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងសុន្ទរកថាគន្លឹះ លោកនុត អ៊ុនវ័ណរ៉ាបានសង្កត់ធ្ងន់ អំពីតួនាទីរបស់ស្ថាប័នទាក់ទាញវិនិយោគរបស់កម្ពុជា ក៏ដូចជា ​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិស្ថានវិនិយោគនិងកិច្ចសម្រួលវិនិយោគ ​តាមរយៈការប្រកាស​ឱ្យប្រើច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក៏បានរំលេចផងដែរអំពីយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលផ្តោតសំខាន់លើ ទី១ ការអភិវឌ្ឍមូលធនមនុស្ស ទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ ទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងទី៥ ការអភិ​វឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here