ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ខណៈតម្លៃប្រេងឆៅធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ខណៈអ្នកវិនិយោគនៅប្រទេសចិនបានសម្រុកលក់ចេញភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដែលនៅសេសសល់ ដោយមិនជឿជាក់លើកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរចិនក្នុងការស្តារទីផ្សារអចលនទ្រព្យឡើងវិញ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំជាងគេរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៣% បន្ទាប់ពីភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានបញ្ចប់វគ្គជួញដូរពីមុនជាមួយនឹងសញ្ញាវិជ្ជមានតិចតួច។ភាគហ៊ុនរបស់ប្រទេសអូស្ត្រាលី (.AXJO) បានងើបឡើងថ្លៃ០,១២% ហើយសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុន (.N225) បានធ្លាក់ថ្លៃចុះ០,១៩%។

នៅទីក្រុងហុងកុង សន្ទស្សន៍ផ្សារហ៊ុន Hang Seng (.HSI) បានធ្លាក់ថ្លៃចុះ១,៤% ដោយសារអ្នកវិនិយោគបានសម្រុកលក់ចេញភាគហ៊ុនអចលនទ្រព្យ ខណៈវិស័យអចលនទ្រព្យរបស់ប្រទេសចិនជួបបញ្ហាធ្ងន់ធ្ងរ។
សន្ទស្សន៍ភាគហ៊ុនអចលនទ្រព្យហុងកុង Hang Seng (.HSNP) បានធ្លាក់ថ្លៃចុះជិត៤% ខណៈដែលសន្ទស្សន៍ភាគហ៊ុនអចលនទ្រព្យរបស់តំបន់ចិនដីគោក (.HSMPI) បានធ្លាក់ថ្លៃចុះ៣,២៤%។

ភាគហ៊ុនរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្ស Alibaba Group (9988.HK)បានធ្លាក់ថ្លៃចុះ៣,១% ដោយសារការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាយកប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធ Alibaba Cloud គឺលោក Daniel Zhang។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុន Bluechip CSI300 របស់ប្រទេសចិន (.CSI300) បានងើបឡើងថ្លៃ០,៣៧ភាគរយ។ តម្លៃប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះ០,៥៧% ដល់៨៧,០១ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះដល់០,២១% មកត្រឹម៩០,៤៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here