តម្លៃហាងឆេងមាសងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ ដោយសារប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ ខណៈអ្នកវិនិយោគរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅក្នុងសប្តាហ៍នេះ។

មាស Spot Gold បានងើបឡើងថ្លៃ០,១% ដល់១៩១៩,៥២ដុល្លារ ក្នុងមួយអោននៅត្រឹមម៉ោង 0105 GMT ប៉ុន្តែនេះនៅតែជាកម្រិតទាបបំផុត។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures ស្ថិតនៅទ្រឹងត្រឹម១.៩៤៣ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិក និងផលប័ត្រសញ្ញាប័ណ្ណគោលរយៈពេល១០ឆ្នាំបានធ្លាក់ថ្លៃចុះ០,២% ដែលធ្វើឱ្យដុំមាសកាន់តែមានភាពទាក់ទាញសម្រាប់អ្នកទិញនៅក្រៅប្រទេស។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក (CPI) សម្រាប់ខែសីហាគ្រោងចេញផ្សាយនៅថ្ងៃពុធ សប្តាហ៍នេះ ដោយសន្ទស្សន៍នេះត្រូវបានគេរំពឹងថា នឹងអាចកំណត់ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) នៅឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមក្រុមអ្នកសេដ្ឋកិច្ចភាគច្រើន ដែលស្ទង់មតិដោយសារពត៌មាន Reuters បានឱ្យដឹងថា ធនាគារកណ្តាលអឺរ៉ុបនឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរនៅថ្ងៃទី១៤ ខែកញ្ញាខាងមុខ ប៉ុន្តែអ្នកសេដ្ឋកិច្ចមួយចំនួនតូចទៀតរំពឹងថា ធនាគារនេះនឹងដំឡើងអត្រាការប្រាក់១លើកបន្ថែមទៀតនៅឆ្នាំនេះដើម្បីទប់ទល់នឹងអតិផរណា។

ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក Kazuo Ueda បានមានប្រសាសន៍ថា ធនាគារកណ្តាលជប៉ុនអាចបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួន នៅពេលដែលយើងសម្រេចបាននូវគោលដៅអតិផរណាក្នុងរង្វង់២%៕

LEAVE A REPLY

Please enter your comment!
Please enter your name here