កម្ពុជាសម្រេចបានទឹកប្រាក់ជិត៣០០លានដុល្លារពីការនាំចេញអង្ករ ក្នុងរយៈពេល៨ខែឆ្នាំនេះ

ដោយៈ តែម សុខុម

ភ្នំពេញ: កម្ពុជាបាននាំចេញអង្ករចំនួន៤០១,៦៩៩តោន ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៣ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន២៧៨,៦លានដុល្លារអាមេរិក។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេស និងតំបន់ចំនួន៥៦អំឡុងពេលពីខែមករា ដល់ខែសីហា។ សហព័ន្ឋបានបន្ថែមថា ប្រទេសចិន នៅតែជាអ្នកទិញអង្កររបស់កម្ពុជាច្រើនជាងគេបំផុត។

ប្រទេសកម្ពុជា បាននាំចេញអង្ករបានចំនួន១៤៣.៨១៨តោនទៅកាន់ប្រទេសចិន អំឡុងរយៈពេល៨ខែនេះ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន៩១,៦លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅនាំចេញអង្ករ ពេញមួយឆ្នាំសម្រាប់កម្ពុជា ឱ្យបានចំនួន៧០០.០០០តោនក្នុងឆ្នាំ២០២៣ ហើយលោកបានធ្វើការកត់សម្គាល់ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំសម្បើមមួយ។

លោកមានប្រសាសន៍ថា “សហព័ន្ធនឹងបន្តសហការជាមួយក្រសួងពាណិជ្ជកម្មដើម្បីធានាថា ការលក់អង្ករប្រចាំឆ្នាំទៅឱ្យប្រទេសចិន កើនលើស៤០០.០០០តោន ក្នុងមួយឆ្នាំនៅពេលអនាគត”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here