NBC បានបញ្ចេញប្រាក់២៥លានដុល្លារដើម្បីរក្សាស្ថិរភាព អត្រាប្តូរប្រាក់ក្នុងទីផ្សារ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)បានបញ្ចេញប្រាក់ដុល្លារចំនួន២៥លានដុល្លារទៅលើទីផ្សាររួចហើយ តាមរយៈយន្តការដាក់ឱ្យគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ  និងអាជីករប្តូរប្រាក់ទាំងអស់ ដេញថ្លៃនៅក្នុងសប្តាហ៍នេះ។

នេះជាគឺទំហំប្រាក់ ដុល្លារពាក់កណ្តាល នៃប្រាក់សរុប៥០លានដុល្លារ ដែលNBC នឹងបញ្ចេញនៅលើទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមគម្រោងរបស់ NBC ការដេញថ្លៃប្រាក់២៥លានដុល្លារទៀត នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ គឺប្រាក់១០លានដុល្លារនឹងត្រូវដាក់ដេញថ្លៃ នៅថ្ងៃទី១០ កញ្ញា និងប្រាក់១៥លានដុល្លារ នឹងដាក់ឱ្យដេញថ្លៃ នៅថ្ងៃទី១៥ កញ្ញា។

ប្រាក់រៀល កំពុងធ្លាក់ថ្លៃជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន។ ចំណែ​កប្រាក់ដុល្លារអាមេរិក បានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាមេរិក បន្តដំឡើងអត្រាការប្រាក់គោល។

ការសម្រេចអន្តរាគមន៍ ដោយការបញ្ចេញសាច់ប្រាក់ដុល្លារទៅក្នុងទីផ្សារនេះ គឺជាវិធានការមួយ ក្នុងចំណោមវិធានការផ្សេឯទៀត របស់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ តាមរយៈការស្រូបយកប្រាក់រៀលពីទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here