ទំហំពាណិជ្ជកម្មកម្ពុជា ចិនសម្រេចបានទឹកប្រាក់ជាង៧០០០លានដុល្លារក្នុងរយៈពេល៧ខែ

ដោយៈ និស្ស័យ

        ភ្នំពេញៈ យោងតាមរបាយការណ៍បានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា ចិនសម្រេចបានទឹកប្រាក់ជាង៧០០០លានដុល្លារអាមេរិក កើនឡើង១,៨ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យរបស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២៣ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន មានទឹក​ប្រាក់​សរុប៧០៩៣,៥៩​ លាន​ដុល្លារ កើនឡើង១,៨​ភាគរយ ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ។

ផ្អែកលើ​តារាង​ស្ថិតិ​ខាងលើ បានបង្ហាញថា ​ជញ្ជីងពាណិជ្ជកម្ម​របស់​កម្ពុ​ជាមាន​ឱនភាព៥ ៤៦៤,១១ ​លាន​ដុល្លារ ខណៈ​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ២០២២ មាន​ចំនួន៥៥៦៩,០៩លាន​ដុល្លារ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំជាងគេ​របស់​កម្ពុជា ដោយមាន​ចំណែក២៥,៦១​ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជារយៈពេល៧ខែ ឆ្នាំ​២០២៣ ដែលមាន​ចំនួន២៧ ៧០០,៣៦​ លាន​ដុល្លារ​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន ត្រូវ​រំពឹងថា​នឹង​កើន​ឡើង​បន្ថែមទៀត ខណៈ​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​សន្យា​ នឹង​ខិតខំ​ណែ​នាំឱ្យ​វិនិយោគិន​របស់ខ្លួន ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ថែមទៀត​។ ​ការសន្យា​នេះ ​ត្រូវបាន​លោក​ស្រី ចុង ជី លើកឡើង​ក្នុងជំនួប​ជាមួយនឹង​លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មាធិកា​រវិ​និ​យោគ​កម្ពុជា នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ កាលពី​ថ្ងៃទី​ ៦ ខែកញ្ញា​។

លោកជា វិ​ទ្ធីបានសម្តែងសុទិដ្និនិយមថា កិច្ច​សហ​ប្រតិបត្តិ​ការវិនិយោគ​កម្ពុជា​-​ចិន នឹង​សម្រេចបាន​ផ្លែផ្កា​ល្អ​ថែមទៀត ខណៈ​កន្លងមក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​ចិន ក៏មាន​អនុ​ស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​ការបង្កើត​យន្តការ​ពង្រឹង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការវិនិយោគ និង​សេដ្ឋកិច្ច​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here