ខេត្ត Ha Giang នៅប្រទេសវៀតណាមទទួលបានពានរង្វាន់ ជាគោលដៅទេសចរណ៍លេចធ្លោជាងគេនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២៣

ដោយ: គង់ លាងហួរ
អន្តរជាតិ: ខេត្ត Ha Giang ដែលស្ថិតនៅប្រទេសវៀតណាម និងត្រូវបានគេស្គាល់ជា ផ្លូវឆ្លងកាត់ជួរភ្នំដ៏គ្រោះថ្នាក់ ត្រូវបានបោះឆ្នោតជ្រើសរើស ជាគោលដៅទេសចរណ៍ដ៏លេចធ្លោជាងគេរបស់តំបន់អាស៊ីជាលើកដំបូង នៅក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកប្រចាំឆ្នាំ២០២៣។

ពានរង្វាន់ប្រចាំឆ្នាំត្រូវបានផ្តល់ជូនដោយផ្អែកលើការបោះឆ្នោតជ្រើសរើសដោយអ្នកជំនាញផ្នែកទេសចរណ៍ និងសាធារណៈជន។

ខេត្តHa Giang បានវ៉ាឈ្នះគូប្រជែង៩ផ្សេងទៀត ដើម្បីឡើងមកកាន់តំណែងកំពូលនេះ ដូចជារាជធានីប្រ៊ុយណេ Bandar Seri Begawan កោះ Flores នៅឥណ្ឌូនេស៊ី កោះ Kood ក្នុងប្រទេសថៃ ទីក្រុង Melaka ក្នុងប្រទេសម៉ាឡេស៊ី កោះMorioka និងកោះOkinawa ក្នុងប្រទេសជប៉ុន  រាជធានីភ្នំពេញនៅប្រទេសកម្ពុជា កោះSumba ក្នុងប្រទេសឥណ្ឌូនេស៊ី និងទីក្រុងTaipei នៅកោះតៃវ៉ាន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខេត្ត Ha Giang ស្ថិតនៅជាប់ព្រំដែនភាគខាងជើងជាមួយប្រទេសចិន និងមានចម្ងាយប្រហែល៣០០គីឡូម៉ែត្រពីទីក្រុងហាណូយ ដោយខេត្តនេះមានភាពល្បីល្បាញដោយសារផ្លូវបត់ ផ្លូវតូចចង្អៀត និងផ្លូវឆ្លងកាត់ដ៏គ្រោះថ្នាក់។

ក្នុងឱកាសបុណ្យជាតិនាពេលថ្មីៗនេះ  ខេត្ត Ha Giang ទទួលបានអត្រាស្នាក់នៅតាមសណ្ឋាគារខ្ពស់បំផុតនៅប្រទេសវៀតណាម ពោលគឺ៩៣ភាគរយ។ កាលពីដើមឆ្នាំ២០២៣នេះ កាសែតNew York Times របស់សហរដ្ឋអាមេរិកធ្លាប់បានដាក់ឈ្មោះខេត្ត Ha Giang ក្នុងចំណោមកន្លែងល្អបំផុតចំនួន៥២ នៅលើពិភពលោក ដែលភ្ញៀវទេសចរត្រូវតែអញ្ជើញទៅទស្សនា នៅ ឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here