ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃនៅថ្ងៃសុក្រនេះ ខណៈតម្លៃប្រេងឆៅធ្លាក់ចុះ

ដោយ: គង់ លាងហួរ
សិង្ហបុរី:ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃសុក្រនេះ ដោយភាគហ៊ុនបច្ចេកវិទ្យាធ្លាក់ថ្លៃខ្លាំង ក្រោយភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកឡើងកំដៅ ខណៈអ្នកវិនិយោគបានត្រៀមខ្លួនសម្រាប់ការដំឡើងអត្រាការប្រាក់របស់ធនាគារ Fed។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,២ភាគរយនៅក្នុងការជួញដូរដំបូង និងធ្លាក់ថ្លៃ១,៤ភាគរយប្រចាំសប្តាហ៍នេះ។

ផ្សារហ៊ុននៅទីក្រុងហុងកុងត្រូវបានបិទនៅពេលព្រឹក ដោយសារខ្យល់ព្យុះបានបោកបក់មកលើទីក្រុង ខណៈផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៨ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple បានធ្លាក់ថ្លៃ១ភាគរយនៅពេលបើក ហើយភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង SK Hynix បានធ្លាក់ថ្លៃ៤,៥ភាគរយ។

ចំណែកឯ ភាគហ៊ុនរបស់ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Tokyo Electron បានធ្លាក់ថ្លៃចុះ៤,៣ភាគរយ។
ការហក់ឡើងនៃតម្លៃប្រាក់ដុល្លារបានជំរុញឱ្យប្រាក់យ័នរបស់ចិនធ្លាក់ថ្លៃដល់កម្រិតទាបបំផុត ក្នុងរយៈពេល១៦ឆ្នាំ។ លើសពីនេះ វាបានជំរុញឱ្យមានវោហាសាស្ត្រពីអ្នកបង្កើតគោលនយោបាយជប៉ុន ដែលកំពុងតែមិនសប្បាយចិត្តជាខ្លាំងជាមួយនឹងការធ្លាក់ថ្លៃនៃប្រាក់យ៉េន។

តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃសុក្រនេះ ដោយសារការព្រួយបារម្ភអំពីការថយចុះនៃតម្រូវការសកល ប៉ុន្តែតម្លៃប្រេងនៅតែត្រៀមកើនឡើងប្រចាំសប្តាហ៍ជាលើកទី២ជាប់ៗគ្នា ស្របពេលមានការរំពឹងទុកនៃការរឹតបន្តឹងការផ្គត់ផ្គង់។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៣សេន ឬ០,៤ភាគរយ មកនៅត្រឹម៨៩,៥៩ដុល្លារ ក្នុងមួយបារ៉ែលត្រឹមម៉ោង 0050 GMT ខណៈតម្លៃប្រេងឆៅនាពេលអនាគតរបស់អាមេរិក West Texas Intermediate futures (WTI) បានធ្លាក់ចុះ៣៣សេន មកនៅត្រឹម៨៦,៥៤ដុល្លារក្នុង១បារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here