ហាងឆេងមាសបានងើបឡើងថ្លៃវិញនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ហាងឆេងមាសងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ  ដោយសារប្រាក់ដុល្លារអាមេរិក និងផលប័ត្ររតនាគារហក់ឡើងថ្លៃខ្ពស់ ខណៈទិន្នន័យសេដ្ឋកិច្ចអាមេរិកដ៏រឹងមាំបានជំរុញក្តីបារម្ភចំពោះការដំឡើងអត្រាការប្រាក់។

តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់១៩២២,៨៧ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង 0116 GMT ប៉ុន្តែប្រឈមការធ្លាក់ថ្លៃ០,៨% ប្រចាំសប្តាហ៍។ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានងើបឡើង០,២% ដល់១៩៤៦,៩០ដុល្លារក្នុងមួយអោន។

រីឯ ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃប្រចាំសប្តាហ៍នេះ ដែលជំរុញដោយទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលមានភាពធន់។

លោក John Williams ប្រធានធនាគារកណ្តាលអាមេរិក ប្រចាំទីក្រុងញូវយ៉ក បានរក្សាជម្រើសរបស់លោកយ៉ាងបើកចំហចំពោះគោលនយោបាយអត្រាការប្រាក់នាពេលអនាគតរបស់សហរដ្ឋអាមេរិក ដោយទទួលស្គាល់ការធ្លាក់ចុះនៃអតិផរណា និងសេដ្ឋកិច្ចដែលមានតុល្យភាពល្អជាងមុន ដែលនេះបង្ហាញថា មិនមានការបន្ទាន់អ្វីសម្រាប់ការដំឡើងអត្រាការប្រាក់នៅចុងខែនេះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបានបង្ហាញថា ប្រទេសចិនបានកាន់កាប់មាសចំនួន៦៩,៦២លានអោននៅចុងខែសីហា ពោលគឺកើនឡើងពី៦៨,៦៩លានអោននៅចុងខែកក្កដា។

តម្លៃ Spot silver បានងើបឡើង០,២% ដល់២៣,០១ដុល្លារក្នុងមួយអោន ហើយលោហៈធាតុផ្លាទីនបានងើបឡើង០,៣% ដល់៩០៦,១៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here