ធនាគាររដ្ឋចិនធំៗចំនួន៣ គ្រោងកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះដំបូង

ដោយ: គង់ លាងហួរ
ក្រុងប៉េកាំងៈ ធនាគាររដ្ឋធំៗចំនួនបីរបស់ប្រទេសចិនបានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់លើកម្ចីទិញផ្ទះដែលមានស្រាប់សម្រាប់ការទិញផ្ទះលើកដំបូង។

ធនាគារទាំងបីនោះ រួមមានដូចជា ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន (ICBC) ធនាគារកសិកម្មនៃប្រទេសចិន និងធនាគារ Bank of China Ltd (BOC)។

ចំណាត់ការនេះគឺជាវិធានការគាំទ្រមួយក្នុងចំណោមវិធានការគាំទ្រជាច្រើនទៀត ដែលទីក្រុងប៉េកាំងបានដាក់ចេញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីស្តារវិស័យអចលនទ្រព្យ ដែលកំពុងជាប់ផុងក្នុងវិបត្តិ និងស្របពេលមានក្តីបារម្ភកាន់តែខ្លាំងអំពីសុខភាពរបស់សេដ្ឋកិច្ចចិន។

ធនាគារទាំង៣ខាងលើបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា អត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះដំបូងដែលមានស្រាប់នឹងត្រូវបានបញ្ចុះ ឬកាត់បន្ថយដល់កម្រិតមួយសមស្រប នៅពេលណាដែលផ្ទះមួយត្រូវបានគេទិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមធនាគារទាំង៣នេះបានឱ្យដឹងទៀតថា ការកាត់បន្ថយអត្រាការប្រាក់នេះនឹងចូលជាធរមាននៅថ្ងៃទី២៥ ខែកញ្ញាឆាប់ៗខាងមុខ។

យោងតាមការចុះផ្សាយដោយសារពត៌មាន Reuters បានបង្ហាញថា ប្រាក់កម្ចីទិញផ្ទះសរុបនៅប្រទេសចិនមានចំនួន៣៨,៦ពាន់ពាន់លានយ័ន (ប្រហែល៥,៣ពាន់ពាន់លានដុល្លារអាមេរិក) នៅចុងខែមិថុនា ឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here