ដោយៈ សាវុធ
ភ្នំពេញៈ ប្រាក់បម្រុងកាតព្វកិច្ច ជាឧបករណ៍គោលនយោបាយរូបិយវត្ថុមួយ ដែលធនាគារជាតិនៃកម្ពុជាប្រើ ដើម្បីគ្រប់គ្រងល្បឿនកំណើនឥណទាន។
បច្ចុប្បន្ន អត្រាប្រាក់បម្រុងកាតព្វកិច្ច សម្រាប់រូបិយប័ណ្ណបរទេស (ជាពិសេស ប្រាក់ដុល្លារអាមេរិក) និងរូបិយវត្ថុជាតិ ត្រូវបានកំណត់ផ្សេងគ្នា។
អត្រាប្រាក់បម្រុងកាតព្វកិច្ច សម្រាប់រូបិយបណ្ណបរទេស និងរូបិយវត្ថុជាតិ ត្រូវបានកំណត់ក្នុងអត្រា១២,៥% និង ៨% រៀងគ្នា ។
ចំពោះប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណបរទេសចំនួន១២,៥% ក្នុងនោះ៤,៥% ត្រូវបានផ្តល់ការប្រាក់ ដោយធនាគារជាតិនៃកម្ពុជា និង៨%បន្ថែមទៀត មិនត្រូវបានផ្តល់ការប្រាក់ទេ ។ ចំពោះប្រាក់បម្រុងកាតព្វកិច្ចជារៀល ក៏មិនត្រូវបានផ្តល់ការប្រាក់ដែរ៕