ហាងឆេងមាសបន្តធ្លាក់ថ្លៃចុះដល់កម្រិតទាបខ្លាំង នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ហាងឆេងមាសបន្តធ្លាក់ថ្លៃ ជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល១សប្តាហ៍ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយធ្លាក់ចុះ៥វគ្គជាប់ៗគ្នា ខណៈប្រាក់ដុល្លារហក់ឡើងថ្លៃ បន្ទាប់ពីទិន្នន័យបង្ហាញថា      វិស័យសេវាកម្មនៅអាមេរិកបានកើនឡើង ដោយមិននឹកស្មានដល់នៅក្នុងខែសីហា។

តម្លៃមាស Spot Gold បានងើបឡើង០,១% ដល់១៩១៧,៩៩ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0120 GMT ដែលជាកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២៩ ខែសីហា។ តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,១% ដល់១៩៤២,២០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ភាគហ៊ុនពិភពលោកបានធ្លាក់ចុះ ខណៈពេលដែលផលប័ត្ររតនាគារសហរដ្ឋអាមេរិកបានកើនឡើង ហើយប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលប្រាំមួយខែ ស្របពេលទិន្នន័យវិស័យសេវាកម្ម អាមេរិកបង្ហាញថា សម្ពាធអតិផរណានៅតែមាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកបង្កើតគោលនយោបាយ របស់ធនាគារកណ្តាលអឺរ៉ុបបានព្រមានដល់វិនិយោគិនថា ការដំឡើងថ្លៃចំណាយលើការខ្ចីប្រាក់ ឬអត្រាការប្រាក់ គឺស្ថិតក្នុងចំណោមជម្រើស នៅលើតុពិភាក្សានៅសប្តាហ៍ក្រោយនេះ។

លោក Andrew Bailey ទេសាភិបាលធនាគារកណ្តាលអង់​គ្លេសបានមានប្រសាសន៍កាលពីថ្ងៃពុធថា ធនាគារកណ្តាលនៃប្រទេ​សអង់គ្លេសគឺ “កាន់តែខិតជិត” ក្នុងការបញ្ចប់ដំណើរការនៃការដំឡើ​ងអត្រាការប្រាក់របស់ខ្លួនហើយ។

ជាមួយគ្នានោះ ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិដោះដូរពាណិជ្ជកម្មមាស ដ៏ធំបំផុតរបស់ពិភពលោក បានរាយការណ៍មកថា ការកាន់កាប់មាសរបស់ខ្លួន បានធ្លាក់ចុះ០,៣៦% កាលពីថ្ងៃពុធម្សិលមិញនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here