តើបច្ចុប្បន្នមានមហាសេដ្ឋី Crypto ប៉ុន្មាននាក់ទូទាំងពិភពលោក ហើយតម្លៃសរុបនៃទីផ្សារនេះមានទំហំធំប៉ុនណា?

តែម សុខុម

អន្តរជាតិ: Bitcoin គឺជារូបិយប័ណ្ណឌីជីថល ឬ គ្រីបតូ (Crypto) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយអ្នកអភិវឌ្ឍន៍អនាមិកដែលប្រើឈ្មោះក្លែងថា Satoshi Nakamoto។ វាគឺជាគ្រីបតូដំបូងគេ និងធំបំផុតដែលបានរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងទីផ្សារ។

ទោះជាយ៉ាងណា តើអ្នកដឹងទេថាបច្ចុប្បន្នមានមហាសេដ្ឋីគ្រីបតូប៉ុន្មាននាក់ទូទាំងពិភពលោក ហើយតម្លៃសរុបនៃទីផ្សារគ្រីបតូមានទំហំធំប៉ុនណា?

យោងតាមរបាយការណ៍ទ្រព្យសកម្មគ្រីបតូ (Crypto Wealth Report) ដំបូងបង្អស់ដែលចេញផ្សាយដោយស្ថាប័នមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស Henley & Partners ដែលជាអ្នកជំនាញអន្តរជាតិឈានមុខគេខាងធ្វើបម្លាស់ទីការវិនិយោគបង្ហាញថា បច្ចុប្បន្នមានមហាសេដ្ឋីរូបិយប័ណ្ណឌីជីថល ឬ គ្រីបតូសរុបចំនួន៨៨.២០០នាក់នៅទូទាំងពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងចំណោមមហាសេដ្ឋីគ្រីបតូទាំង៨៨.២០០នាក់ មានចំនួន៤០.៥០០នាក់ដែលកាន់កាប់គ្រីបតូ Bitcoin ជាទ្រព្យសម្បត្តិ។ តម្លៃសរុបនៃទីផ្សារគ្រីបតូពេលនេះគឺមានទំហំរហូតដល់ទៅ១.១៨ទ្រីលានដុល្លារអាមេរិក និងមានបុគ្គលចំនួន៤២៥លាននាក់ទូទាំងពិភពលោកដែលជាកាន់កាប់គ្រីបតូ។

របាយការណ៍ដំបូងមិនធ្លាប់មាននេះក៏រួមមានស្ថិតិផ្តាច់មុខអំពីចំនួនមហាសេដ្ឋីគ្រីបតូ និង Bitcoin ដែលមានទ្រព្យសម្បត្តិខ្ទង់រយលានដុល្លារ និងខ្ទង់ពាន់លានដុល្លារ ដែលផ្តល់ដោយក្រុមហ៊ុនស៊ើបការណ៍សម្ងាត់អំពីទ្រព្យសម្បត្តិសកល New World Wealth ក៏ដូចជាចក្ខុវិស័យពីក្រុមអ្នកសិក្សាឈានមុខ អ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកពាក់ព័ន្ធក្នុងទីផ្សារគ្រីបតូផងដែរ។

របាយការណ៍នេះក៏រួមបញ្ចូលផងដែរនូវសន្ទស្សន៍ប្រើប្រាស់គ្រីបតូ (Crypto Adoption Index) របស់ស្ថាប័ន Henley & Partners ដែលធ្វើការប្រៀបធៀបលំនៅឋានល្អដាច់គេ និងសញ្ជាតិតាមរយៈកម្មវិធីវិនិយោគសម្រាប់អ្នកវិនិយោគគ្រីបតូ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here