ផ្សារហ៊ុននៅតំបន់អាសុីធ្លាក់ថ្លៃ ខណៈតម្លៃប្រេងឆៅហក់ឡើងខ្ពស់

ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃពុធនេះ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចដ៏ខ្សោយរបស់ប្រទេសចិន និងអឺរ៉ុបបានបង្កើនក្តីបារម្ភលើកំណើនពិភពលោក ហើយប្រាក់ដុល្លារបានងើបឡើងថ្លៃ ដោយសារវិនិយោគិនថ្លឹងថ្លែងលើទស្សនវិស័យសម្រាប់អត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៥ភាគរយនៅម៉ោង 0143GMT ។

ផ្សារហ៊ុន S&P/ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៥៥ភាគរយ បើទោះបីជាផលិតផលក្នុងស្រុកសរុប(GDP)របស់អូស្ត្រាលីនៅត្រីមាសទីពីរបានកើនឡើង០,៤ភាគរយក៏ដោយក្តី។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង និងសន្ទស្សន៍គោល CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះប្រហែល០,៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប័ត្រនៅលើប័ណ្ណរតនាគារគោលរយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានកើនឡើង៩ពិន្ទុមូលដ្ឋាន ដល់៤,២៦ភាគរយ បន្ទាប់ពីឡើងដល់៤,២៦៨ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២៥ ខែសីហា ខណៈប្រាក់ដុល្លារអាមេរិកបានហក់ឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំមួយខែធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗ។

តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង០,១៦ភាគរយដល់ត្រឹម៨៦,៨៣ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯ តម្លៃប្រេងឆៅ Brent បានកើនឡើង០,១៩%ដល់៩១,២១ដុល្លារក្នុងមួយបារ៉ែល។

ជាមួយគ្នានេះដែរ អ្នកវិនិយោគកំពុងស្វែងយល់ពីសញ្ញាថ្មីៗអំពីការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកដ៏មានសក្តានុពល។ លោក Christopher Waller ទេសាភិបាល Fed បានលើកឡើងកាលពីថ្ងៃអង្គារថា ទិន្នន័យសេដ្ឋកិច្ចចុងក្រោយបំផុតកំពុងផ្តល់ឱ្យធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកនូវលំហ ដើម្បីពិនិត្យមើលថា តើធនាគារកណ្តាលត្រូវការដំឡើងអត្រាការប្រាក់ម្តងទៀតដែរឬយ៉ាងណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here