ហាងឆេងមាសធ្លាក់ថ្លៃ ខណៈតម្លៃលុយដុល្លារអាមេរិកងើបឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ហាងឆេងមាសបានធ្លាក់ថ្លៃដល់កម្រិតទាបរយៈពេល១សប្តាហ៍នៅថ្ងៃពុធនេះ ដោយសារផលប័ត្ររតនាគារសហរដ្ឋអាមេរិក និងប្រាក់ដុល្លារបានងើបឡើងថ្លៃ ជុំវិញមានការរំពឹងទុកថា អត្រាការប្រាក់ទំនងជានៅតែខ្ពស់។

មាស Spot Gold បានធ្លាក់ថ្លៃដល់១៩២៤,៤១ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0058 GMT។ តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,១% មកនៅត្រឹម១៩៤៩,៨០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃដល់កម្រិតខ្ពស់ ធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗ ក្នុងវគ្គចុងក្រោយ ខណៈផលប័ត្រសញ្ញាប័ណ្ណរយៈពេល១០ឆ្នាំបានឈានដល់កម្រិតខ្ពស់បំផុត។

លោក Christopher Waller ទេសាភិបាលធនាគារកណ្តាលលោក បានមានប្រសាសន៍ថា ទិន្នន័យសេដ្ឋកិច្ចចុងក្រោយបំផុតកំពុងផ្តល់លំហឱ្យធនាគារកណ្តាលអាមេរិកដើម្បីពិនិត្យមើលថា តើយើងត្រូវការដំឡើងអត្រាការប្រាក់ម្តងទៀតដែរឬទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃអង្គារថា សកម្មភាពធុរកិច្ចសកលបានធ្លាក់ចុះយ៉ាងខ្លាំងបន្ថែមទៀតកាលពីខែសីហា ដោយសារក្រុមហ៊ុនសេវាកម្មជួបបញ្ហាប្រឈមនឹងតម្រូវការទន់ខ្សោយ ដោយសារការកើនឡើងតម្លៃ និងថ្លៃចំណាយខ្ពស់លើការខ្ចីប្រាក់។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,១ភាគរយ។

ចំណែក តម្លៃ spot silver បានធ្លាក់ចុះ០,១% ដល់២៣,៤៩ដុល្លារ ក្នុងមួយអោន ផ្លាទីនធ្លាក់ថ្លៃ០,៣% ដល់៩២៣,៣៤ដុល្លារក្នុងមួយអោន ប៉ុន្តែតម្លៃ palladium បានកើនឡើង០,១% ដល់១២១២,៨៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here