ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី លំដាប់យក្សមួយរបស់ចិន កំពុងឈានចូលជើងចូលប្រទេសចំនួន៣ នៅតំបន់អាសុី

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Omoda & Jaecoo International Co ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តរដ្ឋរបស់ប្រទេសចិន Chery International គ្រោងស្នើការអនុម័តពីក្រុមប្រឹក្សាវិនិយោគ (BoI) ដើម្បីបង្កើតមូលដ្ឋានផលិតកម្មរថយន្តអគ្គិសនី (EV) ក្នុងប្រទេសថៃ។

លោក Qi Jie នាយកជាតិថៃប្រចាំនៅក្រុមហ៊ុន Omoda & Jaecoo International បានមានប្រសាសន៍ថា ក្រុមហ៊ុននឹងបង្ហាញផែនការវិនិយោគ និងអាជីវកម្មក្នុងរយៈពេលពីរបីខែខាងមុខទៀត។Chery ស្ថិតក្នុងចំណោមបណ្តាក្រុមហ៊ុនផលិតរថយន្តកំពូលទាំង១០ នៅក្នុងប្រទេសចិន។

លោក Jie បានបន្តថា “ក្រុមហ៊ុននឹងដាក់លក់ម៉ាករថយន្តអគ្គិសនី (EV) ចំនួនពីរគឺ Omoda និង Jaecoo នៅក្នុងប្រទេសថៃ ព្រោះយើងរំពឹងថាអតិថិជនក្នុងស្រុកនឹងឆ្លើយតបយ៉ាងល្អចំពោះម៉ាកទាំងនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសថៃ ជាប្រទេសទី៣ហើយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុមហ៊ុនខ្នាតយក្ស Chery សម្រេចចិត្តចូលមកបណ្តាក់ទុនវិនិយោគបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី។លោក Jie បានបញ្ជាក់ថារោងចក្រផលិតរថយន្តអគ្គិសនីថ្មី នៅប្រទេសថៃនេះនឹងផលិតរថយន្ត EV សម្រាប់តែទីផ្សារក្នុងស្រុក និងទីផ្សារនៃការនាំចេញប៉ុណ្ណោះ។

លោក Jie បានអះអាងថា ក្រុមហ៊ុនមានគោលបំណងប្រើប្រាស់ប្រទេសថៃសម្រាប់ធ្វើជាមូលដ្ឋានផលិតកម្មនាំចេញរថយន្តអគ្គិសនី EV ខណៈដែលឥណ្ឌូនេស៊ី និងម៉ាឡេស៊ីនឹងធ្វើការផលិតផលិតផលម៉ាស៊ីនចំហេះខាងក្នុង។

ក្រុមហ៊ុន Chery កំពុងរង់ចាំការអនុម័តពីសំណាក់រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ និងគណៈកម្មាធិការគោលនយោបាយជាតិ EV លើគម្រោង “EV 3.5” ដោយសំដៅទៅលើវិធានការថ្មីសម្រាប់លើកកំពស់ផ្សព្វផ្សាយអំពីរថយន្តអគ្គសិនី (EV) ខណៈដែលគម្រោង 3.0 បច្ចុប្បន្ននឹងត្រូវផុតកំណត់នៅក្នុងខែធ្នូ ឆ្នាំនេះ។

លោក Jie បានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលថ្មីពន្យារពេលការអនុម័តគម្រោងនេះ ក្រុមហ៊ុនអាចនឹងពន្យារពេលការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសថៃ ដោយសារតែគម្រោង “EV 3.5” នឹងជួយគាំទ្រដល់ក្រុមហ៊ុនផលិតរថយន្ត EV និងបង្កើនតម្រូវការ EV នៅក្នុងប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here