ក្រុមហ៊ុនអចលនទ្រព្យយក្ស Country Garden ទទួលបានការយល់ព្រមពីម្ចាស់បំណុល ដើម្បីពន្យាពេលកំណត់សងមូលបត្របំណុល

ដោយ: គង់ លាងហួរ
ក្រុងប៉េកាំងៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់យក្ស Country Garden របស់ចិនបានទទួលការយល់ព្រមពីម្ចាស់បំណុលដើម្បីពន្យាពេលកំណត់សម្រាប់ការទូទាត់សងមូលបត្របំណុលដ៏សំខាន់មួយ ដោយអាចជៀសផុតការខកខានសងបំណុលដែលអាចកើតមាន។

កិច្ចព្រមព្រៀងនេះបាននាំឱ្យមានការធូរស្រាលចិត្តខ្លះ ស្របពេលដែលវិបត្តិសាច់ប្រាក់ងាយស្រួលបាននិងកំពុងអង្រួនទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន។

Country Garden បានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ នៅក្នុងការបោះឆ្នោតមួយ ដែលបានបញ្ចប់ទៅកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពន្យារពេលក្នុងការទូទាត់លើប្រាក់ដើម ដែលមិនទាន់បានបង់ចំនួន៣,៩ពាន់លានយ័ន (ប្រហែល៥៣៧លានដុល្លារ) រហូតដល់ឆ្នាំ២០២៦។ នេះបើយោងតាមឯកសារដាក់ទៅកាន់ផ្សារហ៊ុនក្រុងសៀងហៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលបត្របំណុលមានកាលកំណត់ត្រូវទូទាត់សងនៅថ្ងៃទី២ ខែកញ្ញា ដែលនោះមានន័យថា ការទូទាត់ប្រកបដោយប្រសិទ្ធភាពនឹងត្រូវដល់ពេលនៅថ្ងៃច័ន្ទនេះ។ ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានទទួលការយល់ព្រមក្នុងការបន្ថែមរយៈពេលអនុគ្រោះចំនួន៤០ថ្ងៃតាមប្រតិទិនផងដែរ។

ស្របពេលដែលវិបត្តិបំណុលអចលនទ្រព្យនៅប្រទេសចិនឈានចូលដល់ឆ្នាំទី៤  ប៉ុន្តែ បញ្ហាប្រឈមគឺនៅមានរឿងវែងឆ្ងាយទៀតណាស់សម្រាប់ឱ្យក្រុមហ៊ុន Country Garden ធ្វើការដោះស្រាយ។

ក្រុមហ៊ុន Country Garden ត្រូវបង់ប្រាក់ចំនួន២២,៥លានដុល្លារ ជាគូប៉ុងក្រដាសប្រាក់ដុល្លារចំនួន២ (Two dollar note coupons) ក្នុងរយៈពេលអនុគ្រោះ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា។ ថ្ងៃផុតកំណត់សងបំណុលជាច្រើនខិតជិតចូលមកដល់ ខណៈក្រុមហ៊ុននេះជំពាក់បំណុលគេយ៉ាងច្រើនសន្ធឹករហូតដល់១៨៧ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here