តម្លៃហាងឆេងមាសធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: មាសបានធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំការកត់សម្គាល់បន្ថែមទៀតអំពីសុខភាពនៃសេដ្ឋកិច្ចអាមេរិក នៅមុនកិច្ចប្រជុំរបស់ធនាគារកណ្តាល Fed នៅក្នុងខែកញ្ញានេះ ស្របពេលមានការរំពឹងទុកចំពោះការផ្អាកការដំឡើងអត្រាការប្រាក់។

មាស Spot Gold បានស្ថិតនៅទ្រឹងក្នុងតម្លៃ១៩៣៧,៥៨ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0058 GMT។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២% ដល់១៩៦៣,៤០ដុល្លារក្នុងមួយអោន ខណៈថ្ងៃឈប់សម្រាកនៅសហរដ្ឋអាមេរិកបានធ្វើឱ្យសកម្មភាពជួញដូរកាលពីថ្ងៃចន្ទនៅមានកម្រិត។

ជាមួយគ្នានេះដែរ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ០,១ភាគរយធៀបនឹងរូបិយប័ណ្ណដៃគូសំខាន់ៗរបស់ខ្លួន។

យោងតាមការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃច័ន្ទថា ទឹកចិត្តរបស់វិនិយោគិននៅក្នុងតំបន់ចាយលុយអឺរ៉ូបានធ្លាក់ចុះច្រើនជាងការរំពឹងទុកនៅដើមខែកញ្ញានេះ ដោយសារភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Goushi Kataoka អតីតសមាជិកក្រុមប្រឹក្សាភិបាលធនាគារកណ្តាល បានមានប្រសាសន៍ថា ធនាគារកណ្តាលជប៉ុន (BOJ) នឹងអាចផ្លាស់ប្តូរបន្តិចម្តងៗចេញពីគោលនយោបាយរូបិយវត្ថុដ៏ធូររលុងរបស់ខ្លួនបាន លុះត្រាតែធានាថា គោលដៅអតិផរណា២% របស់ខ្លួនត្រូវបានសម្រេចប្រកបដោយនិរន្តរភាព។

លោហៈធាតុប្រាក់ spot silver បានធ្លាក់ចុះ០,១% មកនៅតម្លៃ២៣,៩៤ដុល្លារក្នុងមួយអោន ផ្លាទីនធ្លាក់ថ្លៃ០,៦% ដល់៩៤៨,២០ដុល្លារក្នុងមួយអោន ហើយប៉ាឡាដ្យូម Palladium បានធ្លាក់ថ្លៃមកត្រឹម១២២១,៤៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here