ហាងឆេងមាសងើបឡើងថ្លៃ ខណៈធនាគារកណ្តាលអាមេរិកអាចនឹងផ្អាកដំឡើងអត្រាការប្រាក់

ដោយ: គង់ លាងហួរ
អន្តរជាតិ: មាសបានងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ ដោយមានការរំពឹងទុកថា ធនាគារកណ្តាល Federal Reserve នឹងផ្អាកការដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ បន្ទាប់ពីទិន្នន័យរបស់សហរដ្ឋអាមេរិកបានបង្ហាញពីការកើនឡើងនៃអត្រាអ្នកអត់ការងារធ្វើ។

តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់១៩៤១,៨៩ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0127 GMT បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់រហូតដល់១៩៥២,៧៩ដុល្លារ កាលពីថ្ងៃសុក្រ។ តម្លៃមាសសហរដ្ឋអាមេរិកU.S. gold futuresបានងើបឡើង០,១% ដល់១៩៦៧,៩០ដុល្លារក្នុងមួយអោន។

តម្លៃប្រាក់ដុល្លារអាមេរិកបានឈរនៅមិនឆ្ងាយប៉ុន្មានពីកម្រិតខ្ពស់ក្នុងរយៈពេលជិត៣ខែថ្មីៗនេះ នោះទេ ដែលធ្វើឲ្យមាសមិនសូវទាក់ទាញសម្រាប់អ្នកទិញនៅបរទេស។ ចំណែក ទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកនឹងត្រូវបិទសម្រាប់ថ្ងៃឈប់សម្រាកនៅថ្ងៃច័ន្ទនេះ។

យោងតាមទិន្នន័យបានបង្ហាញកាលពីថ្ងៃសុក្រថា កំណើនការងាររបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែសីហា ប៉ុន្តែអត្រាអ្នកអត់ការងារធ្វើបានកើនឡើងដល់៣,៨% ហើយប្រាក់ឈ្នួលកើនឡើងក្នុងកម្រិតមធ្យមប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រីឯ ផលិតកម្មរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះអស់រយៈពេល១០ខែជាប់ៗគ្នាមកហើយគិតត្រឹមខែសីហា ប៉ុន្តែល្បឿននៃការធ្លាក់ចុះបានថមថយ។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិដោះដូរពាណិជ្ជកម្មមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថាការកាន់កាប់មាសរបស់ខ្លួនបានកើនឡើង០,១០% កាលពីថ្ងៃសុក្រសប្តាហ៍មុន។

លោហៈធាតុប្រាក់ spot silver បានធ្លាក់ថ្លៃចុះ០,១% មកនៅត្រឹម២៤,១៣ដុល្លារក្នុងមួយអោន ខណៈផ្លាទីនធ្លាក់ថ្លៃចុះ០,២% មកនៅត្រឹម៩៥៨,៩៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here