ប្រធានសាខាអភិវឌ្ឍន៍ៈការចែករំលែកមិនចាំបាច់យើងមានទ្រព្យសម្បត្តិមហាសាលនោះទេ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រធានសាខាអភិវឌ្ឍន៍ អនុផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកយិន លាងគង់បានថ្លែងថា ការធ្វើកិច្ចការសប្បុរសធ៌ម មិនចាំបាច់ដល់តែយើងមានធនធា​ន ឬទ្រព្យសម្បត្តិមហាសាល ទើបយើងអាចធ្វើបាននោះឡើយ។

លោកបានបន្តថា ការធ្វើកិច្ចការសប្បុរស យើងអាចបែងចែកជាពីរ ទី១ គឺការចែករំលែកក្តីស្រលាញ់ តាមរយៈការចែករំលែកចំណេះដឹងល្អៗ ដល់កុមារ ក៏ដូចជា ពលរដ្ឋក្នុងសង្គមជាតិយើង ទី២ ការចែករំលែកជាធនធានថវិការ សម្ភារៈសិក្សា និងអំណោយ ជាគ្រឿងឧប​ភោគ បរិភោគនានាំគឺយើងពិតជា ត្រូវចំណាយធនធានថវិកាតាមទំហំណាមួយសមស្រប ដែលយើងនិងក្រុមការងាររបស់យើងអាចបរិច្ចាកបាន។

លោកយិន លាងគង់មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារជាទីប្រឹក្សា អនុប្រធានសាខា ប្រធានក្រុម និងសមាជិក សមាជិកាប្រមាណ៦០នាក់ ទៅចែកជូនសម្ភារៈសិក្សា ថវិកា និងចែករំលែកចំណេះដឹង ដល់សិស្សានុសិស្សសាលាដូង(Coconut School foundation )កាលពីថ្ងៃទី៣ កញ្ញាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះលោកបានជម្រុញឲ្យសិស្សានុសិស្សក្រីក្រ នៅសាលាដូង ខិតខំរៀនសូត្រ ទាំងនៅសាលា និងនៅផ្ទះ ដើម្បីអាចផ្លាស់ប្តូរឆាកជីវិត និងធ្វើឲ្យគុណភាពជីវិតរបស់ខ្លួន ប្រសើរឡើង ដែលនេះ ជាគោល​នយោបាយអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

ផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកបណ្ឌិតអោម សេងបូរ៉ាបាននិងកំពុងរីកចម្រើន ដោយបច្ចុប្បន្នមានសមាជិក សមាជិកាចូលរួមប្រមាណ១០,០០០នាក់ និងមានចំនួន៣៣សាខា។

លោកអ៊ុក វ៉ាន់ដេនាយកសាលាដូង ដែលបានចំណាយពេលវេលារបស់លោកជួយដល់កុមារ ដែលបាត់បង់ឱកាសសិក្សា និងធ្វើឲ្យសាលារបស់ខ្លួនមានភាពល្បីល្បាញ និងទាក់ទាញសិស្សានុសិស្សក្រីក្រចូលរៀនកើនឡើងជាប្រចាំ។

លោកបានប្រកាសឈប់ទទួលសៀវភៅ ប៊ិក ខ្មៅដៃ ពីសម្បុរសជននានាទៀតហើយ ដោយសារសម្ភារៈសិក្សាទាំងនេះ មានបរិ​មាណច្រើន​រហូតប្រើមិនអស់។ លោកបានស្នើសម្បុរសជន ជួយបរិច្ចាកជាអាហារឆ្ងាញ់ ឬមិនធ្វើអាហារឆ្ងាញ់ៗសម្រាប់សិស្សានុសិស្សជំនួសវិញ។

លោកយិន លាងគង់បានថ្លែងអំណរគុណដល់ លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង លោកឧកញ៉ានួន   រិទ្ឋី អគ្គនាយកក្រុមហ៊ុនKFA លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកម៉េត មករា និងសម្បុរសជនជាច្រើនទៀត ដែលបានឧបត្ថម្ភថវិកា សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ ដល់ដំណើរទស្សនកិច្ចរបស់សាខាអភិវឌ្ឍន៍ ទៅកាន់រមណីយដ្ឋានគិរីរម្យរយៈពេលពីរថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី២ និងទី៣ កញ្ញាកន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here